Update៖ អាមេរិកជំរុញឲ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីបញ្ចប់ការសងសឹក!

នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) សហរដ្ឋអាមេរិកបានជំរុញឲ្យអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីបញ្ឈប់ការសងសឹកគ្នាទៅវិញទៅមកនិងកុំឲ្យផ្ទុះសង្រ្គាមធំ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Sean Savett បានប្រាប់អ្នកសារព័ត៌មានថា៖ យើងជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល ដើម្បីបន្ថយភាពតានតឹង។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់។ ដោយសំដៅលើមូលដ្ឋានយោធា និងទីតាំងមីស៊ីលរបស់អ៊ីរ៉ង់។

លោក Savett បន្ថែមថា៖ ការឆ្លើយតបរបស់អ៊ីស្រាអែល គឺអនុវត្តន៍ការការពារខ្លួន ជាពិសេសការវាយប្រហារនេះបានជៀសវាងតំបន់ដែលមានប្រជាជនរស់នៅដោយផ្តោតលើគោលដៅយោធាផ្ទុយពីការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលដែលបានកំណត់គោលដៅលើទីក្រុងមានប្រជាជនច្រើនរស់នៅ៕

Leave a Reply

Your email address will not be published. Required fields are marked *