ឯកឧត្តម សួន សុម៉ាលីន ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពឯកឧត្តម ជា ចាន់តូ!

(ព្រៃវែង)៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។

បានផ្ញើសារចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ លោកជំទាវ ឧកញ៉ា ខៀវ សុីណា និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាលភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ។
ដែលត្រូវជាស្វាមីរបស់លោកជំទាវ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *