Update៖ ចាប់តាំងពីផ្ទុះសង្គ្រាមហ្គាហ្សា មានបុគ្គលិកជំនួយចំនួន២០៥នាក់ បានស្លាប់!

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសកាលពីថ្ងៃសុក្រថា បុគ្គលិកជំនួយមនុស្សធម៌ចំនួន២០៥នាក់ត្រូវបានសម្លាប់ ដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតពេលនេះ។

Update៖ អាមេរិក នឹង​ផ្ដល់ជំនួយដល់​អ៊ីស្រាអែល ចំនួន៣.៥ពាន់​លាន​ដុល្លារ​បន្ថែមទៀត!

មន្ត្រីម្នាក់បានប្រាប់ Anadolu ថា សហរដ្ឋអាមេរិក កំពុងរៀបចំផ្តល់ប្រាក់ចំនួន៣.៥ពាន់លានដុល្លារដល់អ៊ីស្រាអែល។ ដើម្បីទិញសព្វាវុធ និងឧបករណ៍យោធាអាមេរិក បន្ថែម១៤.១ពាន់លានដុល្លារ ដែលត្រូវបានអនុម័ត ដោយសភា កាលពីខែមេសា។

ធ្លាក់យន្តហោះពាណិជ្ជកម្ម នៅប្រទេស​ប្រេស៊ីល ស្លាប់ទាំង៦២នាក់!

អាជ្ញាធរក្នុងតំបន់ បានប្រកាសថា អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ នៅលើយន្តហោះពាណិជ្ជកម្ម ដែលដឹកមនុស្សចំនួន ៦២នាក់បានស្លាប់ កាលពីថ្ងៃសុក្រនៅក្នុងការធ្លាក់យន្តហោះ នៅរដ្ឋ Sao Paolo របស់ប្រទេសប្រេស៊ីល។

Update៖ សង្គ្រាមនៅប្រទេសស៊ូដង់ បណ្ដាលឱ្យស្លាប់មនុស្សជិត២ម៉ឺននាក់!

-របាយការណ៍ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន(UNHCR) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(០៨ សីហា)ថា មនុស្សប្រហែល១៩.០០០នាក់ត្រូវបានសម្លាប់ និងជាង ៣៣.០០០នាក់ បានរងរបួស ចាប់តាំងពីជម្លោះ នៅប្រទេសស៊ូដង់ បានផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ២០២៣…!។

Update៖ អ៊ីរ៉ាក់ចាប់ខ្លួន៥នាក់ ករណីវាយប្រហារ លើមូលដ្ឋានទ័ពអាកាសអាមេរិក!

យោធាអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍(ទី៨) បាននិយាយថា ខ្លួនចាប់ខ្លួនមនុស្សចំនួន៥នាក់ ដែលសង្ស័យថា មានការជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលកងទ័ពអាមេរិក ឈរជើង។

Update៖ កម្លាំងប៉ារ៉ាយោធា(RSF)ប្រើកាំភ្លើងធំវាយប្រហារ ស្លាប់១៥នាក់នៅស៊ូដង់! 

ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងស្រុកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៨)ថា ជនស៊ីវិលចំនួន១៥នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស..!។ ដោយសារកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា(RSF)ប្រើកាំភ្លើងធំវាយប្រហារលើ El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចនៃប្រទេសស៊ូដង់។

Update៖ អាមេរិក ប្រកាសជាថ្មីម្ដងទៀតថា ខ្លួននៅតែគាំទ្រ អ៊ីស្រាអែល​!

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍(ទី៨) បានអះអាងសារជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន គាំទ្រអ៊ីស្រាអែល ចំពេលមានការអំពាវនាវឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។

ជំនន់ទឹកភ្លៀងនៅប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់១៥៤នាក់ និងរបួស២៧៩នាក់! 

អាជ្ញាធរគ្រប់គ្រងគ្រោះ មហន្តរាយជាតិ(NDMA) បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង នៅប្រទេសប៉ាគីស្ថាន ធ្វើឱ្យទឹកជំនន់ឡើងខ្ពស់..!។ ដែលជាហេតុនាំឱ្យ ស្លាប់១៥៤នាក់ និងរបួស២៧៩នាក់ ចាប់ផ្តើមពីខែកក្កដា រហូតពេលនេះ ក្នុងចំណោមអ្នកស្លាប់ មានកុមារ ៧៤នាក់ និងស្ត្រី ២៧នាក់…

Update៖ ក្រសួងការបរទេសស៊ូដង់ ស្នើឱ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធ ដល់ក្រុមប៉ារ៉ាយោធា!

ក្រសួងការបរទេសស៊ូដង់ កាលពីថ្ងៃពុធ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់! ចំពោះការផ្គត់ផ្គង់អាវុធដល់កងកម្លាំង គាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដើម្បីដោះស្រាយសង្គ្រាមរវាងកងទ័ពស៊ូដង់ និង RSF។

Update៖ បង់ក្លាដែស មានក្បាលម៉ាស៊ីន ជាបណ្ដោះអាសន្នហើយ គឺលោក យូនុស!

ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព គឺលោក ម៉ូហាម៉ាដ យូនុស (Muhammad Yunus) បានស្បថចូលកាន់តំណែងជារដ្ឋាភិបាលចាំផ្ទះ របស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍(០៨ សីហា) ។