Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀង នៅអាហ្វហ្គានីស្ថានបានកើនដល់៤០០នាក់!

អាជ្ញាធរបាននិយាយកាលពីថ្ងៃសៅរ៍ថា៖ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឱ្យចំនួនអ្នកស្លាប់កើនដល់៤០០នាក់ហើយ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣៨៦នាក់ហើយ!

ក្រសួងសុខាភិបាលនៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,386 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុក ដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីខែតុលា ឆ្នាំមុន រហូតបច្ចុប្បន្ន។

កាតា បណ្ដេញមេដឹកនាំ​ក្រុម​ហាម៉ាស់ ចេញពីប្រទេស ក្រោយចរចា​បទ​ឈប់​បាញ់​បរាជ័យ!

យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសកាតា បានបណ្តេញមេដឹកនាំក្រុមហាម៉ាស់ ដោយសម្ងាត់ កាលពីខែមេសា កន្លងទៅ នៅពេលដែលកិច្ចចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជាប់គាំង។

Update៖ លោក ហ្សេលេនស្គី ជំរុញឱ្យចិន ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រ៖ បានជំរុញឱ្យប្រទេសចិន និងប្រទេសដទៃទៀត នៃសកលលោកខាងត្បូង ចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស នាខែក្រោយ។

អាមេរិក​ចាប់ខ្លួន ជនជាតិ​ចិន​២​នាក់ ករណីលាងលុយខ្មៅ ចំនួន៧៣លានដុល្លារ!

ក្រសួងយុត្តិធម៌អាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា៖ ជនជាតិចិនចំនួន២នាក់ ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក។ ពីបទៈ លាងលុយខ្មៅចំនួន ៧៣ លានដុល្លារ តាមរយៈក្រុមហ៊ុនសែល ដែលភ្ជាប់ទៅនឹងការបោកប្រាស់វិនិយោគ រូបិយប័ណ្ណគ្រីបតូ។

Update៖ លោក បៃដិន ប្រកាស​ពី​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌ មកដល់តំបន់ហ្គាហ្សា!

ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ បានប្រកាសពីការមកដល់នូវ ជំនួយមនុស្សធម៌ពហុជាតិ សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ស្លាប់ប៉ាឡេស្ទីន​ម្នាក់​ និង​របួស៦​នាក់ ដោយសារយន្តហោះ​ចម្បាំង​អ៊ីស្រាអែល វាយប្រហារលើ​ក្រុងJenin! 

ជនជាតិប៉ាឡេស្ទីនម្នាក់ បានស្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង ដែលកាន់កាប់តំបន់ West Bank ។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៣១នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា៖ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស 31 នាក់ និង 56នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ”។

Update៖ សង្គ្រាមធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីន៦៣០.០០០នាក់ បង្ខំភៀសខ្លួន ចេញពីទីក្រុងរ៉ាហ្វា!

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប៉ាឡេស្ទីន (UNRWA) បានប្រកាសកាលពីថ្ងៃសុក្រថា៖ សកម្មភាពយោធាអ៊ីស្រាអែល នៅទីក្រុង Rafah បានបង្ខំឱ្យមនុស្សចំនួន 30,000 នាក់ទៀតភៀសខ្លួន។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៥.៣០៣នាក់ហើយ!

ក្រសួងសុខាភិបាលក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន35,303 នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពី ខែតុលា ឆ្នាំមុន។