មន្ត្រីប្រឆាំងភេរវកម្មទុយនីស៊ី បានចាប់ខ្លួនលោក Samir Sassi អ្នកកាសែត Al Jazeera!

អ្នកកាសែតAl Jazeera លោក Samir Sassi ត្រូវបានចាប់ខ្លួន ដោយមន្ត្រី “ប្រឆាំងអំពើភេរវកម្ម”របស់ទុយនីស៊ីនៅផ្ទះរបស់គាត់។

Update៖ អាមេរិកថា រុស្ស៊ីប្រើមីស៊ីលរបស់កូរ៉េខាងជើង បាញ់ចូលអ៊ុយក្រែន!

មន្ត្រីសេតវិមានបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសអ៊ុយក្រែន ។

Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅជប៉ុន បានកើនដល់៩២នាក់ និងបាត់ខ្លួន២៤២នាក់!

ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រទី៥ ខែមករានេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់។ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលវាយប្រហារ ចំ​តំបន់ភាគកណ្តាល ប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនោះ បានបន្តកើនដល់៩២នាក់ ខណៈអ្នកបាត់ខ្លួនក៏បានកើនដល់២៤២នាក់ផងដែរ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២២.៤៣៨នាក់និងរបួស៥៧.៦១៤នាក់!

អាជ្ញាធរសុខាភិបាលដែនដី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 22,438 នាក់ត្រូវបានសម្លាប់ និង 57,614 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា រហូតពេលនេះ។

ការបំផ្ទុះគ្រាប់បែក ក្នុងពិធីគោរព​វិញ្ញាណ​ក្ខ​ន្ធ ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់ បណ្ដាលឱ្យស្លាប់២០នាក់!

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្នុងប្រទេស​អ៊ីរ៉ង់ បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា មានការ​បំផ្ទុះ​គ្រាប់បែក​មួយ នៅក្នុង​ព្រឹត្តិការណ៍​នៃ​ការគោរព​ដល់​វិញ្ញាណ​ក្ខន្ធ ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់​ដ៏​លេចធ្លោ​ម្នាក់ ។

Update៖ អ៊ីស្រាអែលប្តេជ្ញាស្វែងរក និងតាមសម្លាប់ មេដឹកនាំក្រុមហាម៉ាស់ទាំងអស់! 

ប្រមុខសេវាចារកម្មបរទេស របស់អ៊ីស្រាអែល បានប្តេជ្ញាថា នឹងតាមដាន ដើម្បីសម្លាប់មេដឹកនាំក្រុមហាម៉ាសទាំងអស់!។ បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់ មន្ត្រីជាន់ខ្ពស់បំផុតទីពីររបស់អង្គការសកម្មប្រយុទ្ធហាម៉ាស់។

Update៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនដល់៦៥នាក់ហើយ!

ចំនួន​អ្នកស្លាប់​ដោយសារ ការរញ្ជួយ​ដី​ដែល​បន្ត​នៅ​ភាគ​កណ្តាល នៃ​ប្រទេស​ជប៉ុន​បាន​កើនឡើង​ដល់៦៥ នាក់ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អាជ្ញាធរ​ក្នុង​តំបន់​.!។​

នាវាពាណិជ្ជកម្មយក្សMaersk ប្រកាសផ្អាកប្រតិបត្តិការដឹកជញ្ជូន នៅសមុទ្រក្រហម!

ក្រុមហ៊ុនដឹកជញ្ជូនយក្ស របស់ដាណឺម៉ាក Maersk បានប្រកាសកាលពីថ្ងៃអង្គារថា៖ ខ្លួននឹងផ្អាកប្រតិបត្តិការ នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ជុំវិញការវាយប្រហារ ជាបន្តបន្ទាប់នៃក្រុម Houthi ។

Update៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារសម្លាប់ អនុប្រធានក្រុមហាម៉ាស់នៅរដ្ឋធានីលីបង់!

ក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃអង្គារបានបញ្ជាក់ពីការធ្វើឃាត នាយករងរបស់ខ្លួនគឺលោក Saleh Arouri នៅក្នុងរដ្ឋធានី Beirut ប្រទេសលីបង់។

មូលដ្ឋានទ័ពអាមេរិកនៅស៊ីរី បានរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក!

ក្រុមតស៊ូអ៊ីស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមឆ័ត្រតំណាង ឱ្យក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ជាច្រើន បានអះអាងទទួលខុសត្រូវ ចំពោះការបើកការវាយប្រហារ។ ដោយយន្តហោះគ្មានមនុស្សបើក kamikaze កាលពីថ្ងៃអង្គារ ទៅលើមូលដ្ឋាន Al-Shaddadi ក្នុងខេត្ត Hasakah ភាគឦសាននៃប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំង សហរដ្ឋអាមេរិកឈរជើង។