អាជ្ញាធរអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន 114 នាក់ក្នុងនោះមានស្ត្រី 4 នាក់ដែលត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអែលក្នុងអំឡុងពេលការវាយលុកនាពេលថ្មីៗនេះលើតំបន់ហ្គាហ្សាស្ទ្រីប។
Category: ពត៌មានអន្តរជាតិ
Update៖ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សនៅតំបន់ហ្គាហ្សា ស្លាប់១៥០នាក់និងរបួស៣១៣នាក់!
ក្រសួងសុខភាពរបស់ដែនដី បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១៥០នាក់ត្រូវបានសម្លាប់ និង៣១៣ នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦,៩០០នាក់។
តុលាការយុត្តិធម៌អន្តរជាតិ ច្រានចោលបណ្តឹងរបស់អ៊ុយក្រែន ដែលចោទរុស្ស៊ីថាគាំទ្រក្រុមឧទ្ទាម បំបែកខ្លួននៅភាគខាងកើត!
តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានច្រានចោលសំណុំរឿងជាច្រើន ដែលអ៊ុយក្រែន ប្ដឹងរុស្ស៊ីពីបទ«ផ្តល់មូលនិធិដល់ក្រុមឧទ្ទាមបំបែកខ្លួន នៅភាគខាងកើតអ៊ុយក្រែន កាលពីមួយទសវត្សរ៍មុន»។
Update៖ អ៊ីរ៉ង់ថាៈ បើអាមេរិក វាយប្រហារមកលើខ្លួន នឹងឆ្លើយតបវិញភ្លាមៗតែម្ដង!
អ៊ីរ៉ង់បានប្តេជ្ញា ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើមានការវាយប្រហារណាមួយ ដែលសំដៅលើទឹកដី ឬផលប្រយោជន៍របស់ខ្លួន។ បន្ទាប់ពីការគម្រាមរបស់ក្រុងវ៉ាស៊ីនតោនក្នុងការឆ្លើយតបទៅនឹង ការវាយប្រហារដ៏សាហាវលើមូលដ្ឋានទ័ពអាមេរិក នៅជិតព្រំដែនហ្សកដានី-ស៊ីរី។
យន្តហោះចម្បាំង F-16 របស់អាមេរិក បានធ្លាក់ចូលសមុទ្រ នៅកូរ៉េខាងត្បូង!
យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងសមុទ្រ នៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ។
Update៖ រុស្ស៊ីបញ្ជាក់ពីការដោះដូរអ្នកទោសសង្គ្រាម ជាមួយអ៊ុយក្រែន!
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការដោះដូរអ្នកទោសសង្គ្រាមថ្មី កាលពីថ្ងៃពុធ ជាមួយនឹងអ៊ុយក្រែន។ ទាហាននិងមន្រ្តីរុស្ស៊ីចំនួន 195 នាក់បានវិលត្រឡប់ពីអ៊ុយក្រែន ហើយចំនួនបុគ្គលិកយោធា ដូចគ្នាត្រូវបានផ្ទេរទៅតំណាងទីក្រុង Kyiv ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២៦.៩០០នាក់ និងរបួស៦៥.៩៤៩នាក់!
ក្រសួងសុខាភិបាល នៃតំបន់ប៉ាឡេស្ទីនដែលបានឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ ដោយសារ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា បានកើនឡើងដល់ 26,900នាក់ ខណៈដែលមនុស្ស 65,949 នាក់ផ្សេងទៀត បានរងរបួស។
មេដឹកនាំហុងកុង នឹងរឹតបន្តឹងច្បាប់សន្តិសុខថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ!
មេដឹកនាំហុងកុង បានបញ្ជាក់កាលពីថ្ងៃអង្គារ ពីចេតនារបស់លោក ក្នុងការរឹតបន្តឹងច្បាប់សន្តិសុខជាតិ ដើម្បីកសាងលើច្បាប់ដ៏ធំដែលចិនបានដាក់ក្នុងឆ្នាំ ២០២០ ដោយនិយាយថាទីក្រុងនេះ «មិនអាចរង់ចាំបានឡើយ»។
ទ័ពជើងទឹកឥណ្ឌា ជួយសង្គ្រោះទូកនេសាទអ៊ីរ៉ង់ ដែលត្រូវបានចោរសមុទ្រសូម៉ាលី ប្លន់!
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងជើងទឹករបស់ប្រទេសឥណ្ឌាបានជួយសង្គ្រោះនាវានេសាទទង់ជាតិអ៊ីរ៉ង់មួយគ្រឿងដែលត្រូវបានប្លន់ដោយចោរសមុទ្រសូម៉ាលី និងបានដោះលែងនាវិកប៉ាគីស្ថានដែលមានសមាជិក 19 នាក់របស់ខ្លួនចេញពីឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសសូម៉ាលី។
ប្រទេសកាតា អះអាងថាខ្លួន មិនបានពាក់ព័ន្ធជាមួយក្រុមហ៊ូទីនោះទេ!
នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani កាលពីថ្ងៃច័ន្ទ បាននិយាយថា ប្រទេសរបស់លោកមិនពាក់ព័ន្ធជាមួយក្រុម Houthi របស់យេម៉ែនទេ ជុំវិញភាពតានតឹងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក។