ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅអង្គារនេះថា មេដឹកនាំគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង។
Category: ពត៌មានអន្តរជាតិ
នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក នៅសមុទ្រមេឌីទែរ៉ាណេខាងកើត នឹងត្រូវបញ្ជូន មកអាមេរិកវិញ!
កងទ័ពជើងទឹកអាមេរិក បានឱ្យដឹងកាលពីថ្ងៃចន្ទថា នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford។ ដែលត្រូវបានដាក់ពង្រាយ ទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត នឹងត្រូវត្រឡប់ ទៅកាន់សហរដ្ឋអាមេរិកវិញ នៅប៉ុន្មានថ្ងៃទៀតនេះ។
Update៖ នៅឆ្នាំ២០២៤ អ៊ុយក្រែននឹងទិញដ្រូន១លានគ្រឿង ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី!
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែន គ្រោងនឹងទិញយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់១លានគ្រឿង ក្នុងឆ្នាំ 2024 ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២១.៩៧៨នាក់ និងរបួស៥៧.៦៩៧នាក់!
ក្រសួងសុខាភិបាល នៅក្នុងតំបន់ឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃចន្ទថា ការស្លាប់របស់ប្រជាជនប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា បានកើនឡើងដល់២១.៩៧៨នាក់ហើយ។
គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន កាលពីថ្ងៃចន្ទ បណ្ដាលឱ្យស្លាប់០៦នាក់!
គ្រោះរញ្ជួយដីកម្រិត៧.៥ រ៉ិចទ័រ បានវាយប្រហារខេត្តមួយចំនួន នៅផ្នែកខាងសមុទ្រជប៉ុន នៃកោះសំខាន់នៃកោះ Honshu កាលពីថ្ងៃចន្ទ ដោយបានបង្កជារលកយក្សស៊ូណាមិកម្ពស់ជាងមួយម៉ែត្រ បំផ្លាញផ្ទះសម្បែង និងឆេះយ៉ាងសន្ធោសន្ធៅ។
អាមេរិក វាយប្រហារលើទូក Houthi ៣គ្រឿង នៅសមុទ្រក្រហម បណ្ដាលឱ្យស្លាប់១០នាក់!
ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន បាននិយាយថា ពួកគេបានបាត់បង់យុទ្ធជនយ៉ាងតិច១០នាក់ ។ បន្ទាប់ពីនាវារបស់ពួកគេចំនួន៣គ្រឿង ត្រូវបានវាយប្រហារ ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងសមុទ្រក្រហម។
អ៊ីស្រាអែល វាយប្រហារលើមូលដ្ឋាន របស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា បណ្ដាលឱ្យស្លាប់៣០០នាក់!
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ។ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស 300នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើមូលដ្ឋានចំនួន 180 របស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងការវាយប្រហារ ដោយផ្ទាល់មួយចំនួនផងដែរ។
លោក បៃដិន ស្នើឱ្យសភាអាមេរិក អនុម័ត ក្នុងការលក់អាវុធ ជាបន្ទាន់ទៅឱ្យអ៊ីស្រាអែល!
រដ្ឋបាលរបស់លោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា អាមេរិកបានឆ្លងកាត់សភាជាលើកទី២ក្នុងខែនេះ ។ ដើម្បីអនុម័តការលក់អាវុធបន្ទាន់មួយផ្សេងទៀត សម្រាប់អ៊ីស្រាអែល ចំពេលមានសង្គ្រាម ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២១.៥០៧នាក់ និងរបួស៥៦.០០០នាក់!
កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងសុខាភិបាល នៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ។ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា មនុស្សកើនដល់ចំនួនយ៉ាងហោច ២១,៥០៧នាក់ហើយ បានបាត់បង់ជីវិត នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ។ គិតចាប់តាំងតែពីសង្រ្គាមជាមួយអ៊ីស្រាអែល បានផ្ទុះឡើងកាលពី១២សប្តាហ៍កន្លងមក។
Update៖ អង់គ្លេស នឹងបញ្ជូនគ្រាប់កាំជ្រួច សម្រាប់ការពារដែនអាកាស២០០គ្រាប់ ដល់អ៊ុយក្រែន!
រដ្ឋមន្រ្តីការពារជាតិ នៃចក្រភពអង់គ្លេស លោក Grant Shapps កាលពីថ្ងៃសុក្រសប្តាហ៍នេះ ។ បានប្រកាសបញ្ជូនគ្រាប់ មីស៉ីលការពារដែនអាកាស ប្រមាណ២០០គ្រាប់ ដល់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើម មួយរបស់រុស្ស៊ី។