កាលពីថ្ងៃសុក្រទី២៩ខែធ្នូ ប្រទេសអ៊ីរ៉ង់ បានព្យួរ.កមនុស្ស៤នាក់ ក្រោយកាត់ទោសពួកគេពីបទ យកការណ៍ឲ្យភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad។
Category: ពត៌មានអន្តរជាតិ
Update៖ រុស្ស៊ីថាលោក ហ្សេលេនស្គី គ្មានចិត្តចង់បានសន្តិភាពនោះទេ!
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គឺខ្វះឆន្ទៈ និងគ្មានចិត្តចង់នាំសន្តិភាពជូនជាតិមាតុភូមិអ្វីសោះឡើយ ។
Update៖ ការប្រយុទ្ធគ្នារយៈពេល២៤ម៉ោង ចុងក្រោយនេះ បណ្ដាលឱ្យទាហានអ៊ីស្រាអែលរបួស៤៧នាក់!
កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហាន 47នាក់ បានរងរបួស នៅពេលប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
Update៖ អាមេរិកនិងអ៊ីស្រាអែល ពិភាក្សាគ្នា ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា!
ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារជនស៊ីវិល នៅតំបន់Gaza..!។
Update៖ រុស្ស៊ីថា អ៊ុយក្រែនកំពុងរៀបចំការបង្កហេតុ ដោយប្រើប្រាស់អាវុធគីមី!
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងកាលពីថ្ងៃពុធថា ទីក្រុង Kyiv កំពុងរៀបចំការបង្កហេតុប្រឆាំង រុស្ស៊ីជាមួយនឹងការប្រើប្រាស់អាវុធគីមី។
លោក គីម អំពាវនាវឱ្យពន្លឿនរៀបចំសម្រាប់សង្រ្គាម បន្ទាប់ពីប្រឈមមុខជាមួយ អាមេរិក!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនល្បឿន នៃការរៀបចំសង្រ្គាម។ ដើម្បីឆ្លើយតបទៅនឹង ការប្រឈមមុខដាក់គ្នា “ដែលមិនធ្លាប់មានពីមុនមក” ពីសហរដ្ឋអាមេរិក។
Update៖ ក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល រយៈពេល៨២ថ្ងៃនេះ បានសម្លាប់កុមារចំនួន៨.៨០០នាក់!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ហ្គាហ្សាបាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីស្រាអែល បានសម្លាប់កុមារចំនួន 8,800 នាក់ ជាមួយនឹងស្ត្រីចំនួន6,300 នាក់ចាប់តាំងពីការវាយលុក លើតំបន់ហ្គាហ្សាបានចាប់ផ្តើមនៅថ្ងៃទី 7 ខែតុលា។
Cristiano Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេប្រចាំឆ្នាំ 2023 ដោយរកបាន 53 គ្រាប់!
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតបញ្ចូលទីបានពីរគ្រាប់ កាលពីថ្ងៃអង្គារក្នុងក្របខ័ណ្ឌ Saudi Super League ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងឆ្នាំ 2023 ដោយស៊ុតបាន 53 គ្រាប់។
រុស្ស៊ីត្រៀមជួយអាស៊ែបៃហ្សង់ និងអាមេនី ដើម្បីបញ្ចប់សន្ធិសញ្ញា សន្តិភាព!
អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច។ ដើម្បីជួយប្រទេសអាហ្សែបៃហ្សង់ និងអាមេនី ក្នុងការបញ្ចប់ការងាររបស់ពួកគេ លើសន្ធិសញ្ញាសន្តិភាព។
ជប៉ុន នឹងពិភាក្សា ដើម្បីប្រគល់មីស៊ីល Patriot ទៅឱ្យអាមេរិកវិញ នៅដើមឆ្នាំ២០២៤!
ទូរទស្សន៍ NHK បានរាយការណ៍ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការពិគ្រោះយោបល់ លើការផ្ទេរមីស៊ីល សម្រាប់ប្រព័ន្ធការពារមីស៊ីល Patriot ។ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធជប៉ុន ទៅឱ្យភាគីអាមេរិក នៅដើមឆ្នាំ 2024។