ជំនន់ទឹកភ្លៀង នៅប្រទេសអូម៉ង់ បណ្ដាលឱ្យ ស្លាប់២១នាក់!

អាជ្ញាធរក្នុងតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 21 នាក់នៅក្នុងប្រទេសអូម៉ង់។

Update៖ រុស្ស៊ីអះអាងថា អាមេរិក កេងចំណេញ ពី​សង្គ្រាម​នៅអ៊ុយក្រែន!

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់ថា «អាមេរិក ចំណេញយ៉ាងច្រើនពីសង្គ្រាមនៅអ៊ុយក្រែន»។

Update៖ អាមេរិកថា ខ្លួនពុំបានផ្តល់​ភ្លើង​ខៀវ​ឱ្យអ៊ីស្រាអែល ក្នុងការវាយលុកទីក្រុងរ៉ាហ្វា នោះឡើយ!

សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ថា៖ អាមេរិក ជាអ្នកផ្តល់ភ្លើងខៀវ ឱ្យអ៊ីស្រាអែល ក្នុងការវាយលុកទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្គាហ្សា។

Update៖ អ៊ីស្រាអែលវាយលុករយៈពេល១សប្ដាហ៍នេះ បណ្ដាលឱ្យស្លាប់និងបាត់ខ្លួន៥២០នាក់!

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សា បាននិយាយកាលពីថ្ងៃពុធថា៖ ប្រតិបត្តិការរបស់អ៊ីស្រាអែល មកលើជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលហ្គាហ្សា។ បណ្តាលឱ្យមនុស្សបាត់ខ្លួន ស្លាប់និងរបួស សរុបចំនួន520នាក់ ក្នុងរយៈពេលមួយសប្តាហ៍។

ក្រុមហ៊ុន Google បណ្តេញបុគ្គលិក២៨នាក់ ដែលតវ៉ាប្រឆាំងនឹងកិច្ចសន្យាក្រុមហ៊ុនជាមួយអ៊ីស្រាអែល!

ក្រុមហ៊ុនបច្ចេកវិទ្យយក្ស Google បានបញ្ឈប់បុគ្គលិកចំនួន២៨នាក់..!។ ក្រោយពួកគេ ចូលរួមធ្វើបាតុកម្មតវ៉ាអង្គុយរយៈពេល 10 ម៉ោងនៅការិយាល័យក្នុងរដ្ឋកាលីហ្វ័រញ៉ា និងទីក្រុងញូវយ៉ក ។ ដោយតវ៉ាចំពោះទំនាក់ទំនង របស់ក្រុមហ៊ុន ជាមួយអ៊ីស្រាអែល។

Update៖ រុស្ស៊ីបាញ់មីស៊ីល លើអ៊ុយក្រែន បណ្ដាលឱ្យស្លាប់១៧នាក់ និងរបួស៦០នាក់!

យ៉ាងហោចណាស់ មនុស្ស១៧នាក់បានស្លាប់ និង៦០នាក់ទៀតរងរបួសកាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយម អ៊ីស្រាអែលនិយាយថា ខ្លួនលែងទុកចិត្តលើកងទ័ពទៀតហើយ!

រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំ និយមរបស់អ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយកាលពីថ្ងៃពុធថា គាត់លែងទុកចិត្តលើកងទ័ពទៀតហើយ បន្ទាប់ពីការវាយប្រហារ របស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។

Update៖ អាល្លឺម៉ង់ អំពាវនាវឱ្យអ៊ីស្រាអែលអត់ធ្មត់ ចំពោះការឆ្លើយតបទៅអ៊ីរ៉ង់!

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ បានអំពាវនាវឱ្យអ៊ីស្រាអែល ចៀសវាងការវាយប្រហារសងសឹកទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់។ ហើយផ្តោតលើការទូត ក្នុងតំបន់ ដើម្បីដាក់ឱ្យនៅដាច់ពីគេបន្ថែមទៀតនូវរបបអ៊ីរ៉ង់។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ផ្លាស់​ចេញ​ពី​ពន្ធនាគារ មកឃុំ​ខ្លួន​ក្នុង​ផ្ទះ ដោយសារ​រលក​កម្ដៅ! 

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា បាន​និយាយ​ថា អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi ត្រូវ​បាន​ផ្លាស់​ពី​ពន្ធនាគារ ទៅ​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​របស់គាត់។ -ដែលនេះជា​វិធានការ​សុខភាព​ដោយសារ​រលក​កម្ដៅ។

បារាំងថ្កោលទោស ចំពោះអំពើហិង្សា របស់ជនភៀសខ្លួនជ្វីហ្វ មកលើជនជាតិប៉ាឡេស្ទីន!

ប្រទេស​បារាំង កាលពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​ចំពោះអំពើ​ហិង្សា ដែល​បង្កឡើងដោយ​ជនជាតិ​ជ្វីហ្វ..!។ ខណៈជនជាតិ​ជ្វីហ្វ មកស្នាក់នៅដោយខុស​ច្បាប់ និងឈ្លោះជាមួយជនជាតិ​ប៉ាឡេស្ទីន នៅ​តំបន់ West Bank ។