អ៊ីស្រាអែល វាយប្រហារលើមូលដ្ឋាន របស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា បណ្ដាលឱ្យស្លាប់៣០០នាក់!

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ។ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស 300នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើមូលដ្ឋានចំនួន 180 របស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងការវាយប្រហារ ដោយផ្ទាល់មួយចំនួនផងដែរ។

លោក បៃដិន ស្នើឱ្យសភាអាមេរិក អនុម័ត ក្នុងការលក់អាវុធ ជាបន្ទាន់ទៅឱ្យអ៊ីស្រាអែល!

រដ្ឋបាលរបស់លោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រថា អាមេរិកបានឆ្លងកាត់សភាជាលើកទី២ក្នុងខែនេះ ។ ដើម្បីអនុម័តការលក់អាវុធបន្ទាន់មួយផ្សេងទៀត សម្រាប់អ៊ីស្រាអែល ចំពេលមានសង្គ្រាម ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។

Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់២១.៥០៧នាក់ និងរបួស៥៦.០០០នាក់!

កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងសុខាភិបាល នៃតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ។ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា មនុស្សកើនដល់ចំនួនយ៉ាងហោច ២១,៥០៧នាក់ហើយ បានបាត់បង់ជីវិត នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ ។ គិតចាប់តាំងតែពី​សង្រ្គាមជាមួយអ៊ីស្រាអែល បានផ្ទុះឡើងកាលពី១២សប្តាហ៍កន្លងមក។

Update៖ អង់គ្លេស នឹង​បញ្ជូន​គ្រាប់កាំជ្រួច សម្រាប់ការពារ​ដែនអាកាស​២០០គ្រាប់ ដល់អ៊ុយក្រែន! 

រដ្ឋមន្រ្តីការពារជាតិ នៃចក្រភពអង់គ្លេស លោក Grant Shapps កាលពីថ្ងៃសុក្រសប្តាហ៍នេះ ។ បានប្រកាសបញ្ជូន​គ្រាប់ មីស៉ីលការពារដែនអាកាស ប្រមាណ២០០គ្រាប់ ដល់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើម មួយរបស់រុស្ស៊ី។

អ៊ីរ៉ង់ ប្រហារ​ជីវិត​មនុស្ស៤នាក់ ដោយព្យួរ.ក ពាក់ព័ន្ធយកការណ៍ឱ្យចារកម្មអ៊ីស្រាអែល!

កាលពីថ្ងៃសុក្រទី២៩ខែធ្នូ ប្រទេសអ៊ីរ៉ង់ បានព្យួរ.កមនុស្ស៤នាក់ ក្រោយកាត់ទោសពួកគេពីបទ យកការណ៍ឲ្យភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad។

Update៖ រុស្ស៊ីថាលោក ហ្សេលេនស្គី គ្មានចិត្តចង់បានសន្តិភាពនោះទេ!

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គឺខ្វះឆន្ទៈ និងគ្មានចិត្តចង់នាំសន្តិភាពជូនជាតិមាតុភូមិអ្វីសោះឡើយ ។

Update៖ ការប្រយុទ្ធគ្នារយៈពេល២៤ម៉ោង ចុងក្រោយនេះ បណ្ដាលឱ្យទាហានអ៊ីស្រាអែលរបួស៤៧នាក់!

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហាន 47នាក់ បានរងរបួស នៅពេលប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

Update៖ អាមេរិកនិងអ៊ីស្រាអែល ពិភាក្សាគ្នា ដើម្បីការពារជនស៊ីវិល នៅតំបន់ហ្គាហ្សា!

ប្រមុខការពារជាតិអាមេរិក លោក Lloyd Austin បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារជនស៊ីវិល នៅតំបន់Gaza..!។

Update៖ រុស្ស៊ីថា អ៊ុយក្រែនកំពុង​រៀបចំ​ការ​បង្កហេតុ ដោយ​ប្រើ​ប្រាស់អាវុធ​គីមី! 

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងកាលពីថ្ងៃពុធថា ទីក្រុង Kyiv កំពុងរៀបចំការបង្កហេតុប្រឆាំង រុស្ស៊ីជាមួយនឹងការប្រើប្រាស់អាវុធគីមី។

លោក គីម អំពាវនាវឱ្យពន្លឿនរៀបចំសម្រាប់សង្រ្គាម បន្ទាប់ពីប្រឈមមុខជាមួយ អាមេរិក!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនល្បឿន នៃការរៀបចំសង្រ្គាម។ ដើម្បីឆ្លើយតបទៅនឹង ការប្រឈមមុខដាក់គ្នា “ដែលមិនធ្លាប់មានពីមុនមក” ពីសហរដ្ឋអាមេរិក។