កូរ៉េខាងជើង បង្ហោះបាឡុងផ្ទុកសំរាមយ៉ាងច្រើន ចូលក្នុងប្រទេសកូរ៉េខាងត្បូង!

យោធារបស់កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍(ទី០៧ ខែកញ្ញា)ថា ខ្លួនបានបង្ហោះបាឡុង ដែលពោរពេញដោយសំរាមបន្ថែមទៀត ឆ្ពោះទៅកាន់កូរ៉េខាងត្បូង..!។ ដោយកូរ៉េខាងជើង ចាត់ទុកការបង្ហោះនេះថា ជាការយុទ្ធនាការសងសឹក ទៅលើកូរ៉េខាងត្បូង ជុំវិញការបង្កហេតុនិងការឃោសនា។

ពលរដ្ឋកូរ៉េខាងត្បូង ជាង៣ម៉ឺននាក់ ផ្ទុះការតវ៉ា ដោយចោទថា រដ្ឋាភិបាលអសកម្មក្នុងវិធានការ អាកាសធាតុ!

កាលពីថ្ងៃសៅរ៍(ទី៧ខែកញ្ញា) ក្រុមបាតុករជាង៣ម៉ឺននាក់ បានជួបជុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង ។

កូរ៉េខាងត្បូង ចាប់ផ្ដើមពង្រាយដ្រូន ដើម្បីទប់ទល់ នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង!

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃសុក្រ(ទី៦ខែកញ្ញា)ថា យោធាកំពុងដាក់ពង្រាយប្រព័ន្ធប្រឆាំងយានដ្រូន រួមបញ្ចូលគ្នា នៅក្នុងទីតាំងជាច្រើននៅទូទាំងប្រទេស។

លោកស្រី ផែ ថងថាន ស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មីរបស់់ប្រទេសថៃ!

លោកស្រី ផែ ថងថាន ស៊ីណាវ៉ាត ដែលជាតំណរវង្សនយោបាយដ៏ល្បីល្បាញបំផុត របស់ប្រទេសថៃ។ កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា បានស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថៃ ។

យន្តហោះដឹកអ្នកដំណើរឥណ្ឌា បានចុះចតជាបន្ទាន់នៅទីក្រុង Türkiye ដោយសារការគំរាមបំផ្ទុះគ្រាប់បែក!

យន្តហោះដឹកអ្នកដំណើរឥណ្ឌា មួយគ្រឿង បានចុះចតជាបន្ទាន់! នៅក្នុងទីក្រុងភាគខាងកើតរបស់ Türkiye កាលពីរសៀលថ្ងៃសុក្រ(ទី៦ខែកញ្ញា)ដោយសារការគំរាមបំផ្ទុះគ្រាប់បែក។

Update៖ ចាប់ខ្លួនឪពុក​ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់មនុស្ស៤នាក់ នៅអាមេរិក!

លោក Colin Gray ត្រូវជាឪពុករបស់ជនដៃដល់(ក្មេងជំទង់ម្នាក់) ដែលបានបាញ់សម្លាប់មនុស្ស៤នាក់ និងរបួស៩នាក់ នៅវិទ្យាល័យ Apalachee ខាងក្រៅទីក្រុង Atlanta សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន!។

Update៖ អាល្លឺម៉ង់ នឹង​បញ្ជូន​យន្តហោះ​ចម្បាំង១២គ្រឿង​ទៀត​ទៅ​ឱ្យអ៊ុយក្រែន​!

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃសុក្រ(ទី៦ខែកញ្ញា)ថា ប្រទេសអាល្លឺម៉ង់ នឹងផ្តល់យន្តហោះ​ចម្បាំងចំនួន១២គ្រឿង​ទៀត ទៅ​ឱ្យអ៊ុយក្រែន​ ដែលមានតម្លៃ១៥០ លានអឺរ៉ូ (ប្រហែល១៦៦.១៤លានដុល្លារ) ។

Update៖ អ៊ីស្រាអែល ត្រៀម​បើកការវាយលុក ចូលប្រទេស​លីបង់!

កងទ័ព​អ៊ីស្រាអែល បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​(ទី៦ខែកញ្ញា)ថា ខ្លួន​កំពុង​ត្រៀម ដើម្បី​ចាត់វិធានការ​វាយលុក​ចូលក្នុង​ទឹកដី​លីបង់..!។

Update៖ អង់គ្លេសសម្រេចផ្តល់មី​ស៊ីល​៦៥០​គ្រាប់ ដល់​អ៊ុយ​ក្រែ​ន សម្រាប់ប្រយុទ្ធ​ជាមួយរុ​ស្ស៊ី!

នៅថ្ងៃសុក្រនេះ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែន នូវកាំជ្រួចពហុតួនាទីទម្ងន់ស្រាលចំនួន 650 ដែលមានតម្លៃ 162 លានផោន (213.13 លានដុល្លារ) ដើម្បីជួយការពារប្រទេសពីយន្តហោះគ្មានមនុស្សបើក និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

Update៖ អ៊ុយក្រែន សម្រេចរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ទាំងដែលសង្គ្រាមកំពុងក្ដៅ!

រដ្ឋសភាអ៊ុយក្រែន បានអនុម័តការរុះរើរដ្ឋាភិបាលដ៏ធំបំផុត របស់លោកប្រធានាធិបតី Volodymyr Zelensky ។ ខណៈប្រធានាធិបតីរូបនេះ លើកឡើងថា គឺត្រូវការថាមពលថ្មី…!។