ឯកឧត្តម សួន សុម៉ាលីន ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពឯកឧត្តម ជា ចាន់តូ!

(ព្រៃវែង)៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។

សម្តេចធិបតី អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពសង្គម!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ផ្តល់ឱកាសឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍបន្តទៀត…!។

ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសអញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន​សាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អ បរិស្ថាន​​សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា ពិធីនេះធ្វើឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន…

សូមប្រយ័ត្ន ចំពោះភ្លៀងផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ២៦ដល់ទី២៨ខែតុលា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៦.១០.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៤

សម្ដេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកទី២៦ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ…

សម្តេចធិបតី អញ្ជើញអបអរសាទរសមិទ្ធផលកែលម្អបរិស្ថាន​ សាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា​អធិបតី ក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អ​បរិស្ថាន​​សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។

សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពឯកឧត្តមបណ្ឌិត ជា ចាន់តូ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃ(ទី២៥តែតុលាឆ្នាំ២០២៤) បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារចំពោះមរណភាព ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា…

លោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព!

(ភ្នំពេញ)៖ លោក ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា។ បានទទួលមរណភាពនៅ ទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ..!។

សម្តេចធិបតី៖ សន្តិភាពប្រៀបបានទៅនឹងដើមឈើហូបផ្លែ ហើយផ្លែផ្កានៃសន្តិភាពគឺជាសមិទ្ធផលនៃការអភិវឌ្ឍដែលយើងគ្រប់ៗគ្នាកំពុងទទួលបាន!

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលអនុវត្តន៍ដោយក្រសួងធនធានទឹក…

មានគេយកអត្តសញ្ញាណប័ណ្ណ មកដេញហ្គីតាលេង បណ្តាលឱ្យបាក់!

(ភ្នំពេញ)៖ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ យកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតា លេងកម្សាន្ត បណ្តាលឱ្យបាក់ របក ខូច ដែលជាទង្វើមិនគប្បី និងជាគំរូមិនល្អ។