ជាង២ម៉ឺនសេវា ដែលមន្រ្តីអត្តសញ្ញាណកម្ម ផ្ដល់ជូនពលរដ្ឋរយៈពេល៥ថ្ងៃ!

(ភ្នំពេញ)៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងរដ្ឋបាលកាលពីសប្ដាហ៍កន្លងទៅនេះ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។ មន្រ្តីអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន២០.២៥៥សេវា នៅទូទាំងប្រទេស។

សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង៣០០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន កាលពីសប្ដាហ៍កន្លងទៅ!

(ភ្នំពេញ)៖ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ គិតចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចប៉ូលីស បង្ក្រាប​ល្បែង​ខុសច្បាប់៣០០ទីតាំងឃាត់ខ្លួនមនុស្ស​ជិត៥០០នាក់!

(ភ្នំពេញ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំ​ពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថាៈ គិតពី​ថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

Update៖ ការកាយថ្មចេញពីផ្ទៃទន្លេ នៅស្រុកស្រីសន្ធរ សម្រេចបាន៧០ភាគរយហើយ!

(កំពង់ចាម)៖ គិតត្រឹមថ្ងៃទី០២.០៣.២០២៤ សកម្មភាពនៃការកាយថ្ម ចេញពីផ្ទៃទន្លេមេគង្ក ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបាន៧០%ហើយ។

មេភូមិត្រពាំងទ្រាំង អះអាងថា ចៅក្រមខេត្តក្រចេះ សម្រេចក្ដីតាមតែឯកសារ ដោយពុំបានចុះពិនិត្យទីតាំងដីជាក់ស្ដែង!

(ក្រចេះ)៖ ក្រុមពលរដ្ឋបានសម្ដែងការខកចិត្តជាខ្លាំង ចំពោះចៅក្រមនៃសាលាដំបូងខេត្តក្រចេះ។

ក្រសួង៖ ជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២ខែមីនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តី ជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។

ចាប់រថយន្តដឹកលើសទម្ងន់៥គ្រឿង ដើម្បីផាកពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ!

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ…

នារីម្នាក់បើករថយន្តម៉ាកKIA បុកក្បាលថ្មពុះចែកទ្រងផ្លូវ ក្រឡាប់ផ្ងារជើង!

(ភ្នំពេញ)៖ នារីម្នាក់បានបើករថយន្តម៉ាក KIA ក្នុងល្បឿនលឿនមិនប្រយ័ត្ន រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ។ បណ្តាលឲ្យរថយន្តបង្កក្រឡាប់ជាច្រើនជុំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកនារីជាអ្នកបើកបរ បានរងរបួសបញ្ជូនទៅមន្ទីរពេទ្យ។

ជនរងគ្រោះកំពុងដង្ហើយរកយុត្តិធម៌ ខណៈគេកាប់ស្ទើរដាច់ដៃជិត១ខែហើយ បែរជាសមត្ថកិច្ចស្រុកកែវសីមាមិនចាប់ខ្លួនជនល្មើស!

(មណ្ឌលគិរី)៖ ផ្ដើមពីរឿងបើករ៉ឺម៉កម៉ូតូដឹកអុស.កាត់ចម្ការស្វាយចន្ទី បង្កជាជម្លោះខ្លាំងក្លា ខណៈភាគីម្ចាស់ចម្ការទាញកាំបិតផ្គាក់ កាប់អ្នកបើករ៉ឺម៉កស្ទើរដាច់ដៃ….!។ ដោយជនរងគ្រោះថ្លែងថា ដំណោះស្រាយរបស់សមត្ថកិច្ចគ្មានតម្លាភាព..!។ ប៉ុន្តែសមត្ថកិច្ចឆ្លើយថា កំពុងធ្វើនីតិវិធីហើយ…!។

ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារ!

(ភ្នំពេញ)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឃាត់ខ្លួនអ្នកលក់បោះដុំថង់ប្លាស្ទីក ច្រកទំនិញគ្រប់ប្រភេទម្នាក់ រួចបញ្ជូនទៅតុលាការ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារ ដើម្បី ចាត់ការតាមនីតិវិធី។