សម្តេចធិបតី ចេញអនុក្រឹត្យបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋាន!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៨.០៨.២០២៤។ បានចេញអនុក្រឹត្យស្តីពី ការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ថ្នាក់ស្មើនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល…!៕

ក្លែងបន្លំ QR Code ក្នុងគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវឃាត់ខ្លួន!

(ភ្នំពេញ)៖ ក្រោយបើកការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធកាត់តក្លែងបន្លំ QR Code ដើម្បីឆបោកប្រាក់ពីប្រជាពលរដ្ឋ ដែលបរិច្ចាគដល់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

ផ្ទុះអាវុធនៅខណ្ឌដង្កោ ស្លាប់ប៉ូលិសម្នាក់ របួសម្នាក់ និងម្នាក់ទៀត ត្រូវខ្មាន់កាំភ្លើងចាប់ញាត់ចូលឡាន!

(ភ្នំពេញ)៖ ករណីបាញ់ប្រហារនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះបណ្ដាល ឱ្យមន្ត្រីប៉ូលិសម្នាក់ស្លាប់ ខណៈចិនម្នាក់ទៀតរបួស និងម្នាក់ផ្សេងទៀត (ជនជាតិចិន)…

ឃុំខ្លួនថៅកែ ជាជនជាតិវៀតណាមម្នាក់ ករណីលក់និងចែកចាយ ចម្ពាមកែច្នៃ បាញ់គ្រាប់ដែក!

(ភ្នំពេញ)៖ លោក​ សុខុម​ សុជាតា ចៅក្រមស៊ើបសួរនៃសាលាដំបូង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ​២០២៤​ ។ បានចេញដីកា​ឃុំខ្លួន បុរស​ជនជាតិវៀតណាមម្នាក់ ជាប្រធានក្រុមហ៊ុន CamShip Express​ ក្រោយកម្លាំងសមត្ថកិច្ចចុះបង្រ្កាបទីតាំងរក្សាទុក និងចែកចាយអាវុធ…

សម្តេចធិបតី ថ្លែងអំណរអរគុណ ដល់ជនរួមជាតិ ដែលបានចូលរួមបរិច្ចាគថវិកាក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»…

មូលនិធិហេដ្ឋារចនាសម្ព័ន្ធ នៅតាមព្រំដែន ទទួលបានការគាំទ្រដែលមិនធ្លាប់មានពីមុនមក!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកទី២៨.០៨.២០២៤ បានបង្ហោះថា មូលនិធិហេដ្ឋារចនាសម្ព័ន្ធ នៅតាមព្រំដែន ដែលត្រូវបានស្នើឡើងថ្មីៗ បានឃើញការកើនឡើងយ៉ាងខ្លាំងនៃការគាំទ្រ។ ដោយទទួលបានមតិយោបល់ពីប្រជាពលរដ្ឋជាង ១លាននាក់ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងបន្ទាប់ពីការប្រកាសរបស់ខ្លួន។

ត្រឹម២៤ម៉ោងការបង្ហោះរបស់ សម្តេចតេជោ ពាក់ព័ន្ធនឹង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន មានអ្នកចូល Comment ជាង១លាននាក់!

(ភ្នំពេញ)៖ រយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្តចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ…

លោក ខេម បរិច្ចាគថវិកាចំនួន២០លានរៀល ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន!

(ភ្នំពេញ)៖ ស្របពេលដែលឧកញ៉ា ព្រាប សុវត្ថិ និងលោកឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសបរិច្ចាគថវិកាក្នុងម្នាក់ៗ ចំនួន២០០លានរៀល ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។ ស្រាប់តែលោក ខេម ក៏បានប្រកាសចូលរួមជាថវិកាចំនួន ២០លានរៀលផងដែរ។

សម្តេចតេជោ ថ្លែងថាចាំមើលអ្នកចោទរឿង កាត់ដី៤ខេត្តឱ្យវៀតណាម តើពួកគេចូលលុយឬទេ?!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។ បានគូសបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើតឡើង តាមសំណូមពរប្រជាជន…

ល្បីរឿងឃាត់ខ្លួន​លោកផ្កាយ៣ ស៊ុន​ ហួរ​ ពាក់ព័ន្ធ​លុយ​ជាង​៣លានដុល្លារ ប៉ុន្តែអ្នកនាំពាក្យថា ពុំបានដឹងទេ!

(ភ្នំពេញ)៖ ប្រភព​បាន​អោយដឹងថា​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​ខ្លួន​លោក​ផ្កាយ​៣​ ស៊ុន​ ហួរ​ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​។