(ភ្នំពេញ)៖ (ស្ពានអាកាសភ្លោះ)ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ត្រូវបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី១៧.០៦.២០២៤ ក្នុងនោះឯកឧត្តម គង់…
Category: ពត៌មានសន្តិសុខសង្គម
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
Update៖ ដកលោក រឿន សារ៉ាវុធ ពីនាយរងប៉ុស្តិ៍ខ្នារសណ្តាយ ក្រោយប្រើអំពើហិង្សាលើពលរដ្ឋ!
(សៀមរាប)៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦.០៦.២០២៤ បានចេញលិខិតបង្គាប់ការមួយ៖។ ដោយសម្រេច ផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាល ខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រោះល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា។
តុលាការខេត្តព្រះសីហនុ ឃុំខ្លួនជនជាតិចិន៧នាក់ ករណីគ្រឿងញៀនជាង៣គីឡូក្រាម!
(ព្រះសីហនុ)៖ ជនជាតិចិនចំនួន ៧នាក់ ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ទម្ងន់សរុបជាង៣គីឡូក្រាម និងសារធាតុគីមីផ្សំទម្ងន់សរុបជាង១១គីឡូក្រាម។ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៤ ខែមិថុនា..!។
ឃ្លីបវីដេអូ ដែលសមត្ថកិច្ចវាយពលរដ្ឋ កំពុងល្បីពេញបណ្ដាញសង្គម!
(សៀមរាប)៖ មានការចែកចាយបន្តគ្នា នៅលើបណ្ដាញសង្គម ពាក់ព័ន្ធឃ្លីបវីដេអូ នៃអំពើហិង្សា ដែលសមត្ថកិច្ច សាកសួរនិងវ៉ៃពលរដ្ឋទាំងយប់..!។
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
Update៖ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ពី អគ្គនាយករងសវនកម្មផ្ទៃក្នុង!
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦.០៦.២០២៤។ បានចេញអនុក្រឹត្យ ដកហូតមុខតំណែង លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ពីអគ្គនាយករងសវនកម្មផ្ទៃក្នុង ក្រមខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
ថ្ងៃទី១៥មិថុនា២០២៤ ជាខួប៦២ឆ្នាំ ដែលតុលាការអន្តរជាតិ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ!
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ គឺជាខួប៦២ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៤។
ជ្រូកព្រៃ១ក្បាលទម្ងន់ប្រហែល៧០គីឡូ បានខាំបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់!
(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ជ្រូកព្រៃ១ក្បាលទម្ងន់ប្រហែល៧០គីឡូក្រាម មិនដឹងមកពីណាទេ។ បានខាំប្រជាជនម្នាក់ឈ្មោះ ឡី ឡៃ អាយុ៦៨ឆ្នាំ រងរបួសជើងនិងដងខ្លួនពេលគាត់កំពុងជីកដី ធ្វើរបងផ្ទះនៅចំកណ្តាលភូមិរុន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
កម្ពុជាខិតខំធ្វើឱ្យវិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់តែប្រសើរឡើង!
(ភ្នំពេញ)៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងសម័យប្រជុំលើកទី១១២ នៃសន្និសីទអន្តរជាតិខាងការងារ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០២៤-២០២៨)។