ផ្ដន្ទាទោសជនជាតិតៃវ៉ាន់២នាក់ ក្រោយផលិតវីដេអូ នៃការជួញដូរមនុស្សធ្វើទារុណកម្ម.ចាប់រំលោភ!

(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្ដន្ទាទោសជនជាតិតៃវ៉ាន់២នាក់។

លោក ហេង ឡុង ទុកពេល២៤ម៉ោងឱ្យអាចារ្យធំ ផុស​កែ​តម្រូវ​ និងសូមទោស ​ក្រោយ​និយាយ​ថាសមាគម​សិល្បករ​ខ្មែរ​ ជា​សមាគម​ទីងមោង!

(ភ្នំពេញ)៖ ក្រោយ​និយាយ​ថា សមាគម​សិល្បករ​ខ្មែរ​«ជា​សមាគម​ទីងមោង»នោះមក! នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧកញ៉ា ហេង ឡុង ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បានប្រកាសទុកឱសានវាទ២៤ម៉ោង ឲ្យអាចារ្យធំ នគររាជ ផុសកែតម្រូវ និងសូមទោសជាសាធារណៈ។

ម៉ូតូសណ្ដោងរ៉ឺម៉ក បុកជាមួយម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅក្រុងឧដុង្គម៉ែជ័យ!

(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៤៤ ក្នុងភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

Update៖ បញ្ជូនខ្លួនអ្នកប្រឌិតរឿងស្ដ្រីម្នាក់ ចោទប្រកាន់ប៉ូលីសចរាចរណ៍ ទៅតុលាការ!

(ភ្នំពេញ)៖ នៅទីបំផុត! បុរសដែលប្រឌិតរឿងស្ដ្រីឈ្មោះ ម៉ូលីកា ជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅស្ដុបក្ដាន់២ ។

ឆៀកចល័តនៅខេត្តប៉ៃលិន ព្រៃវែង កែប ឧត្តរមានជ័យ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៦ កុម្ភៈ ២០២៤!

(ភ្នំពេញ)៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការ ជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន ព្រៃវែង កែប ឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១២ដល់ទី១៦ កុម្ភៈ ២០២៤។

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្ដ្រីឈ្មោះ ម៉ន ដានី ករណីចេញ​សែក​ស្អុយជាង​៦០​ម៉ឺន​ដុល្លារ​!

(ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្ដ្រីឈ្មោះ ម៉ន ដានី ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ចេញសែកស្អុយគ្មានសាច់ប្រាក់ចំនួន៦០ម៉ឺនដុល្លារ) ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋនៅម្ដុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែយ៉ាងសន្ធោសន្ធៅ!

(ភ្នំពេញ)៖ នៅម៉ោង១ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ មានអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូបើកបុកគ្នាពេញទំហឹង បណ្ដាលឱ្យស្លាប់ទាំងសងខាង នៅស្រុកត្រាំកក់!

(តាកែវ)៖ គ្រោះថ្នាក់ចរចារណ៍ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឱ្យបុរស២នាក់.ម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។

លោក ជួន ណារិន្ទ បង្ហាញមុខអ្នកប្រឌិតរឿង ម៉ូលីកា ឈ្លោះជាមួយ ប៉ូលីសចរាចរណ៍!

(ភ្នំពេញ)៖ សមត្ថកិច្ចរកមុខឃើញហើយ អ្នកនិពន្ឋរឿងធ្វើឲ្យល្បី និង ក៏ជា តួស្រី ម៉ូលីកា ជាជនស៊ីវិល។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ទី១៣ ខែកុម្ភៈ…

ឆេះផ្ទះបងប្អូន ខ្មែរអ៊ីស្លាម អស់ចំនួន៦ខ្នងផ្ទះ នៅស្រុកបារាយណ៍!

(កំពង់ធំ)៖ អគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនខ្មែរអ៊ីស្លាម អស់ទាំងស្រុងសរុបចំនួន៦ខ្នងផ្ទះ រួមទាំងទ្រព្យសម្បត្តិអស់គ្មានសល់។