Blog
Update៖ លោក Duterte កំពុងស្ថិតក្នុងការឃុំខ្លួន នៅទីក្រុងឡាអេ!
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងក្នុងទីក្រុង Scheveningen ដែលជាសង្កាត់មួយក្នុងទីក្រុងឡាអេ។ CNA។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនល់៤៨.៥២៤នាក់ ខណៈសាកសពច្រើនទៀត ត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,524នាក់។
Update៖ សេតវិមាន ស្នើឱ្យអាមេរិកបង្កើនកម្លាំងកងទ័ពនៅព្រែកជីកប៉ាណាម៉ា!
NBC News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថាសេតវិមានបានស្នើឱ្យយោធាអាមេរិកបង្កើនកម្លាំងកងទ័ពនៅក្នុងប្រទេសប៉ាណាម៉ា។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៤ខែមីនាដល់ទី១៦ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥។
សម្ដេចតេជោ អញ្ជើញទទួលចូលជួបសម្ដែងការគួរសម ឯកអគ្គរដ្ឋទូតវិសាមញ្ញ សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍(ទី១៣ ខែមីនា ឆ្នាំ២០២៥) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលចូលជួបសម្ដែងការគួរសម ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
Update៖ លោក ពូទីន ធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់Kursk!
កាលពីថ្ងៃពុធ(ទី១២ ខែមីនា)ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរាយការណ៍ថាបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសជាលើកដំបូង ចាប់តាំងពីកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកនិងគ្រប់គ្រងទឹកដីមួយចំនួនក្នុងតំបន់នេះ កាលពីខែសីហា ឆ្នាំ២០២៤មក។
សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យលោក Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា ប្រចាំ នៅកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា៕
Update៖ រុស្ស៊ី បន្តវាយប្រហារលើអ៊ុយក្រែនដោយប្រើមីស៉ីល៣គ្រាប់និងយន្តហោះដ្រូន១៣៣គ្រឿង!
យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា រុស្ស៊ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ។បន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់៣០ថ្ងៃ អំឡុងជំនួបជាមួយក្រុមមន្រ្តីអាមេរិកនៅអារ៉ាប៊ីសាអូឌីតហើយពេលនេះកំពុងរង់ចាំមើលការឆ្លើយតបពីទីក្រុងមូស្គូ។
Update៖ អឺរ៉ុប នឹងយកពន្ធគយលើទំនិញ អាមេរិកដែលមានតម្លៃ២៨ពាន់លានដុល្លារ!
សហភាពអឺរ៉ុបកាលពីថ្ងៃពុធ(ទី១២ខែមីនា)នឹងយកពន្ធគយលើទំនិញអាមេរិកដែលមានតម្លៃរហូតដល់ទៅ ២៦ពាន់លានអឺរ៉ូ (២៨,៣ពាន់លានដុល្លារ)ជាការសងលឹកនឹងអាមេរិក។ ប្រភពពីសារព័ត៌មានReuters។
Update៖ ចិន រុស្ស៊ីនិងអ៊ីរ៉ង់នឹងបើកកិច្ចប្រជុំស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់!
ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសចិននឹងបើកកិច្ចប្រជុំជាមួយរុស្ស៊ីនិងអ៊ីរ៉ង់ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃសុក្រ។ ប្រភពពីសារព័ត៌មានAnadolu Agency។