Blog

Update៖ សម្ដេចតេជោ អនុញ្ញាតឱ្យលោកបណ្ឌិត បាក់ អុកស៊ូ(Ock Soo Park)ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ចូលជួបសម្ដែងការគួរសម!

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ(ទី ២ ខែឧសភា ឆ្នាំ២០២៥) សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាការកម្ចាត់ក្រុមហាម៉ាស់ឱ្យអស់ គឺសំខាន់ជាងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់!

កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងថា ការកម្ចាត់ក្រុមហាម៉ាស់ គឺជាគោលដៅចម្បង និងជាអាទិភាពខ្ពស់ជាងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ក្នុងតំបន់ហ្គាហ្សា។

Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើទីក្រុងកំពង់ផែOdesa របស់អ៊ុយក្រែន ស្លាប់២នាក់ទៀត!

កាលពីថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) ដ្រូនរបស់រុស្ស៊ី បានវាយប្រហារលើទីក្រុងកំពង់ផែ Odesa ជាប់សមុទ្រខ្មៅរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ព្រមទាំងបង្កជាអគ្គិភ័យបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

Update៖ លោកត្រាំ តែងតាំងលោកMike Waltz ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ!

កាលពីថ្ងៃព្រហស្បតិ៍(ទី១ខែឧសភា)លោកប្រធានាធិបតី Donald Trump បាននិយាយថាលោកបានជ្រើសរើសទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។

Update៖ UNថា ប្រជាជនស៊ីរីជាង១.៤លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួលរលំនៃរបបលោក Assad!

កាលពីថ្ងៃព្រហស្បតិ៍(ទី១ខែឧសភា) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ប្រជាជនស៊ីរីជាង 1.4 លាននាក់បានត្រឡប់ទៅផ្ទះវិញចាប់តាំងពីការដួលរលំនៃរបប Bashar Assad កាលពីខែធ្នូឆ្នាំមុន។

Update៖ ករណីព្រួតគ្នាប្រើហិង្សាលើស្ដ្រីម្នាក់ ដោយចោទថា យកប្ដីគេ សមត្ថកិច្ចឃាត់ខ្លួនប្រពន្ធដើមនិងបក្ខពួក!

(ភ្នំពេញ)៖ ករណីហិង្សាបង្កដោយបក្ខពួក១ក្រុម បើករថយន្តបំបុករថយន្តស្ដ្រីម្នាក់ និងព្រួតគ្នាវាយទៅលើរូបនាង និងចោទថា ស្ដ្រីរងគ្រោះយកប្ដីខ្លួន បណ្ដាលឱ្យល្បីពេញបណ្ដាញសង្គម!។ -ក្រោយកើតហេតុ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តី០២នាក់ ក្នុងនោះរួមមានប្រពន្ធដើមនិងបក្ខពួក។ គួរំលឹកថា ករណីហិង្សានេះបានកើតឡើង នៅផ្លូវ២៦៥ ក្បែរផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣…

ឃាត់ខ្លួនស្ដ្រីជាប្រពន្ធដើម ខណៈបក្ខពួកបងប្អូនរត់គេចខ្លួន ករណីប្រើហិង្សាលើប្រពន្ធចុង!

(ភ្នំពេញ)៖ ក្រោយផ្ទុះករណីហិង្សាដោយបក្ខពួក១ក្រុម បើករថយន្តបំបុករថយន្តស្ដ្រីម្នាក់ និងព្រួតគ្នាវាយតប់ទៅលើរូបនាង និងចោទថា ស្ដ្រីរងគ្រោះយកប្ដីខ្លួន រហូតល្បីពេញបណ្ដាញសង្គម។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២ខែដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែឧសភាឆ្នាំ២០២៥

Update៖ បទឈប់បាញ់ នៅមីយ៉ាន់ម៉ា បានផុតកំណត់ ត្រឹមថ្ងៃទី១ខែឧសភានេះ!

របបយោធាមីយ៉ាន់ម៉ា បានទុកឱ្យបទឈប់បាញ់ ដែលប្រកាសឡើង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីខែមុន ផុតកំណត់ត្រឹមថ្ងៃព្រហស្បតិ៍ ទី១ខែឧសភាឆ្នាំ២០២៥។ ប្រភពពីសារព័ត៌មាន AFP។

Update៖ ឥណ្ឌា ថាអ្នករៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់ Kashmirត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់!

នៅថ្ងៃព្រហស្បតិ៍(ទី១ ខែឧសភា) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកSubrahmanyam Jaishankar បាននិយាយថា អ្នករៀបចំផែនការ និងធ្វើការវាយប្រហារនៅតំបន់ Kashmirត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។ ប្រភពពីសារព័ត៌មាន AFP។