(ភ្នំពេញ)៖ ក្រោយផ្ទុះករណីហិង្សាដោយបក្ខពួក១ក្រុម បើករថយន្តបំបុករថយន្តស្ដ្រីម្នាក់ និងព្រួតគ្នាវាយតប់ទៅលើរូបនាង និងចោទថា ស្ដ្រីរងគ្រោះយកប្ដីខ្លួន រហូតល្បីពេញបណ្ដាញសង្គម។
-ឥឡូវស្ដ្រីដៃដល់ដែលអះអាងថា ខ្លួនជាប្រពន្ធដើម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈបងប្អូនបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន!។
ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៥ ។
បានអោយដឹងថា បន្ទាប់ពីបានឃេីញសកម្មភាពមនុស្សមួយក្រុមបេីកឡានដេញបុ..កឡានស្រី្តម្នាក់ និងនាំគ្នាប្រេីហិង្សា..ទៅលេីស្រី្តម្នាក់នោះ ។
លោកបានបញ្ជាអោយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនបង្ក យកមកទទួលខុសត្រូវចំពោះមុខច្បាប់..!។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើង នៅផ្លូវ២៦៥ ក្បែរផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
ករណីនេះ ស្រ្តីរងគ្រោះ បានរត់ឱ្យគេជួយ បន្ទាប់ពីស្ដ្រីដៃដល់អះអាងថា ខ្លួនជាប្រពន្ធដើម និងបេីករថយន្តបំបុក.នារីរងគ្រោះ រួចប្រើអំពើហិង្សា.ដោយចោទថា ស្ដ្រីរងគ្រោះទាក់ទងប្ដីរបស់ខ្លួន៕