Update៖ ក្រុមក្មេងទំនើងនៅប្រទេសហៃទី អុកឡុកទីក្រុង បណ្ដាលឱ្យអ្នកស្រុករត់ភៀសខ្លួន!

ពលរដ្ឋហៃ​ទី​រាប់រយ​នាក់ បាន​ភៀសខ្លួន យ៉ាងប្រញ៉ាប់ប្រញ៉ាល់ចេញពី​លំនៅដ្ឋានរបស់ពួកគេ។
ខណៈអំពើហិង្សា​ដណ្តើម​កាន់កាប់​ទីក្រុង Port-au-Prince បានផ្ទុះឡើង​ម្តងទៀត ។
បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថ្មី លោក Fritz Bélizaire ស្បថ​ចូលកាន់​អំណាច កាលពី​សប្តាហ៍​មុន​..!។​

ការវាយប្រហារ​ដោយ​ក្រុម​ក្មេង​ទំនើងនេះ បានចាប់ផ្តើម​នៅ​ភាគ​និរតី​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​សំខាន់ ដោយ​ប្រើ​កាំភ្លើង​ប្រភេទ​ថ្មី និង​ដុត​កង់ឡាន​។​

គួរជម្រាបថា៖ ក្រុមប្រដាប់អាវុធក្មេង​ទំនើង បាន​បើក​ការវាយប្រហារ​ថ្មីៗ​ជាច្រើន​នៅ​ទីក្រុង Port-au-Prince ដោយ​ដុត​ផ្ទះ និង​បាញ់កាំភ្លើង​តតាំង​ជាមួយ​ប៉ូលិស​អស់​ជាច្រើន​ម៉ោង នៅក្នុង​ការផ្ទុះ​ឡើង​នៃ​អំពើហិង្សា​ដ៏​ធំ​បំផុត​មួយ​ចាប់តាំងពី​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ហៃ​ទី ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ៕

Leave a Reply

Your email address will not be published. Required fields are marked *