ពលរដ្ឋហៃទីរាប់រយនាក់ បានភៀសខ្លួន យ៉ាងប្រញ៉ាប់ប្រញ៉ាល់ចេញពីលំនៅដ្ឋានរបស់ពួកគេ។
ខណៈអំពើហិង្សាដណ្តើមកាន់កាប់ទីក្រុង Port-au-Prince បានផ្ទុះឡើងម្តងទៀត ។
បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី លោក Fritz Bélizaire ស្បថចូលកាន់អំណាច កាលពីសប្តាហ៍មុន..!។
ការវាយប្រហារដោយក្រុមក្មេងទំនើងនេះ បានចាប់ផ្តើមនៅភាគនិរតីនៃអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ ដោយប្រើកាំភ្លើងប្រភេទថ្មី និងដុតកង់ឡាន។
គួរជម្រាបថា៖ ក្រុមប្រដាប់អាវុធក្មេងទំនើង បានបើកការវាយប្រហារថ្មីៗជាច្រើននៅទីក្រុង Port-au-Prince ដោយដុតផ្ទះ និងបាញ់កាំភ្លើងតតាំងជាមួយប៉ូលិសអស់ជាច្រើនម៉ោង នៅក្នុងការផ្ទុះឡើងនៃអំពើហិង្សាដ៏ធំបំផុតមួយចាប់តាំងពីនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហៃទី ត្រូវបានប្រកាសជាផ្លូវការ ៕