របបយោធាមីយ៉ាន់ម៉ា សម្រេចផ្អាកចេញលិខិតឲ្យបុរសពេញវ័យទៅធ្វើការនៅបរទេស។
ការហាមឃាត់នេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ច្បាប់យោធា ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ ព្យាយាមចាកចេញពីប្រទេស។
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរ បាននិយាយថា ពួកគេនឹងផ្អាកការទទួលពាក្យសុំលិខិតអនុញ្ញាត ការងារនៅបរទេស ។
ខណៈពលរដ្ឋមីយ៉ាន់ម៉ា យ៉ាងច្រើនចង់ភៀសខ្លួនចេញពីប្រទេស។
ទោះជាយ៉ាងណាក៏ដោយ របបយោធា បានបង្កើនការប្រឆាំងសង្គ្រាមស៊ីវិល ដែលកំពុងកើតឡើងក្នុងប្រទេស។
គួរបញ្ជាក់ថា ពលរដ្ឋមីយ៉ាន់ម៉ាបុរសជិត១០០,០០០នាក់ បានដាក់ពាក្យសុំប័ណ្ណការងារក្នុងរយៈពេល ៣ ខែបន្ទាប់ពីនោះ ដែលជាផ្នែកមួយនៃការភៀសខ្លួនកាន់តែទូលំទូលាយ៕