(ភ្នំពេញ)៖ លោក នូ ស៊ីថា ត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
រីឯលោក អន ស៊ីនួន ក៏ត្រូវបានតែងតាំង ជាប្រធាននាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
-នេះបើយោងតាមអនុក្រឹត្យ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះកាលបរិច្ឆេទ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤៕