ផ្អែកលើហេតុផល គម្រោងសាងសង់ផ្លូវក្លែងក្លាយ តម្លៃ២៣៥លានដុល្លារ ជនរងគ្រោះថា ខ្លួនចាញ់បោកគេ អស់៦០ម៉ឺនដុល្លារ!

(ភ្នំពេញ)៖ ជ្រកក្រោមហេតុផលសាងសង់ផ្លូវជាតិក្លែងក្លាយ ប្រវែង ១៣៥គីឡូម៉ែត្រ លើទំហំទឹកប្រាក់ចំនួន២៣៥លានដុល្លារ!។
-ភាគីអ្នកបង្កើតគម្រោង បានទទួលប្រាក់ពីជនរងគ្រោះ សម្រាប់យកទៅប្រើប្រាស់និងរត់ការ រួចក៏ចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់(សែកស្អុយ)ឱ្យមកជនរងគ្រោះចំនួន៦០ម៉ឺនដុល្លារ សម្រាប់តម្កល់ទុក! ចុងក្រោយទាក់ទងលែងបាន កើតជារឿងប្ដឹងផ្ដល់!។

-ហើយបច្ចុប្បន្នៈ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាសមត្ថកិច្ច នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញលិខិតកោះហៅ ជនសង្ស័យឱ្យចូលបំភ្លឺជាបន្តបន្ទាប់!។
ខណៈជនសង្ស័យ ពុំដែលចូលមកផ្ទាល់ឡើយ ដោយពេលខ្លះចាត់តំណាងឱ្យមកជំនួស….! ។

សូមជម្រាបថា៖ ជនសង្ស័យដែលរងបណ្ដឹងឈ្មោះ អ៊ិត ដានី ភេទស្រីអាយុ៣៨ឆ្នាំ នៅផ្ទះលេខ១៩Eo ផ្លូវលេខ១៧០ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

-បើតាមការបញ្ជាក់ពីជនរងគ្រោះបានឱ្យដឹងថា នៅអំឡុងឆ្នាំ២០២៣ ស្ត្រីសង្ស័យឈ្មោះ អ៊ិត ដានី បានយកឈ្មោះថ្នាក់ដឹកនាំកំពូលៗ ជាពិសេសថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ និងដឹកជញ្ជូន មកធ្វើជាខែល ដើម្បីឱ្យខ្លួនជឿទុកចិត្ត.!។

-រួចឈ្មោះ អ៊ិត ដានី ក៏បានប្រឌិតរឿង និងបង្កើតឯកសារក្លែងក្លាយជាច្រើន..!។
ក្រោមហេតុផល ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៦៧(ក្លែងក្លាយ) ដែលមានប្រវែង១៣៥គីឡូម៉ែត្រ ពីស្រុកបាគង ខេត្តសៀមរាប ឆ្ពោះទៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លើទំហំទឹកប្រាក់ វិនិយោគប្រមាណជា ២៣៥លានដុល្លារ។

ទន្ទឹមនិងនោះឈ្មោះ អ៊ិត ដានី បានលើកឡើងថា ខ្លួនមានភាគហ៊ុនជាមួយក្រុមហ៊ុនមួយ.នៅប្រទេសថៃ។
ប៉ុន្តែតម្រូវឱ្យជនរងគ្រោះ ចូលទុនវិនិយោគចំនួន៦០ម៉ឺនដុល្លារសិន! សម្រាប់យកទៅ រៀបចំឯកសារ រត់ការ និងចំណាយលើ.សោហ៊ុយផ្សេងៗ..!។
-ក្រោយឃើញឯកសារ និងស្ដាប់ហេតុផលជាច្រើនបែបនេះ។
ខ្លួនជាជនរងគ្រោះ ក៏បានប្រគល់ប្រាក់សុទ្ធចំនួន៦០ម៉ឺនដុល្លារ ឱ្យទៅឈ្មោះ អ៊ិត ដានី តាមការស្នើសុំ..!។

-ប៉ុន្តែដើម្បីតម្កល់ទុកនិងធានា ឈ្មោះ អ៊ិត ដានី ក៏បានចេញសន្លឹកមូលប្បទានប័ត្ររបស់ធនាគារ ABA លេខ 970738 ចំនួន៦០ម៉ឺនដុល្លារ។
មកប្រគល់ឱ្យជនរងគ្រោះ និងដាក់កាលបរិច្ឆេទ ឱ្យបើកប្រាក់ នៅថ្ងៃទី១៩.១២.២០២៣។

-លុះមួយរយៈក្រោយមកទៀត ស្រាប់តែក្រុមហ៊ុន មិនដំណើរការ នឹងពុំមាន គម្រោងសាងសង់ផ្លូវជាក់ស្ដែង ដូចខាងលើ.ជនរងគ្រោះក៏ភ្ញាក់ខ្លួនថា អញចាញ់បោកគេហើយ។

បន្ទាប់មកជនរងគ្រោះ បានព្យាយាមទំនាក់ទំនងទៅឈ្មោះ អ៊ិត ដានី ដើម្បីឱ្យមកដោះស្រាយគ្នា..!។
ខណៈឈ្មោះ អ៊ិត ដានី មិនមកជួប ដោយថា រវល់នេះរវល់នោះ និងលើកហេតុផលមិនឈប់មិនឈរ…!។
ស្របពេលដែលជនរងគ្រោះ យកសន្លឹកមូលប្បទានប័ត្រ របស់ធនាគារ ABA លេខ 970738 ទៅបើកប្រាក់ ហើយខាង ធនាគារបញ្ជាក់ត្រឡប់មកវិញថា (សែកស្អុយគ្មានសាច់ប្រាក់)។

ជាវិធីទាល់ច្រក ជនរងគ្រោះសម្រេចប្ដឹងស្ដ្រីសង្ស័យឈ្មោះ អ៊ិត ដានី ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែម្ដងទៅ..!។
ក្នុងនោះដែរ នាយកដ្ឋាន ក៏បានចេញលិខិតកោះហៅ ជនសង្ស័យជាបន្តបន្ទាប់ផងដែរ ។
ប៉ុន្តែរហូតមកទល់និងពេលនេះ ពុំទាន់មានការឃាត់ខ្លួន ឬមានដំណោះស្រាយអ្វីឡើយ..!។

-រាល់ការចោទប្រកាន់ខាងលើ នៅថ្ងៃទី០៥.០៥.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោកស្រី អ៊ិត ដានី តាមរយៈទូរស័ព្ទលេខ 015668602 ប៉ុន្តែពុំអាចទាក់ទងបាន!។
ក្នុងនោះ«ដើមរាំង»ក៏បានសួរទៅកាន់លោកស្រី អ៊ិត ដានី តាមប្រព័ន្ធTelegramបន្ថែមទៀត ដោយលោកស្រីថា”ចាំខ្ញុំអោយគេទាក់ទងទៅ”។
-ករណីនេះ«ដើមរាំង»រង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។

យ៉ាងណាក៏ដោយ ជនរងគ្រោះសូមស្នើឱ្យមានការផ្សព្វផ្សាយនូវព័ត៌មានខាងលើ សម្រាប់ជាដំណឹង..!។
ដើម្បីជៀសវាង កុំឱ្យពលរដ្ឋដទៃទៀត ធ្លាក់ខ្លួនចូលក្នុងឧបាយកល ល្បិចរបស់គេ ដែលអស់ទាំងលុយ និងទ្រព្យសម្បត្តិពេលវេលាហើយ ត្រូវដេកសោកស្ដាយ ឈឺចាប់រីងរៃទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *