ManCity បញ្ជាក់ពីវត្តមាន Jack Grealish និង Nathan Ake សម្រាប់ការប្រកួតនៅថ្ងៃអង្គារនេះ!

ក្រុមមេឃខៀវ Manchester City សង្ឃឹមថានឹងស្វាគមន៍ វត្តមាន Jack Grealish និង Nathan Ake សម្រាប់ការប្រកួត Premier League ដ៏ធំរបស់ពួកគេជាមួយ Tottenham នៅថ្ងៃអង្គារនេះ។

Man City បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំងលើក្រុមកាំភ្លើងធំ  Arsenal ជាមួយ​នឹង​ជ័យ​ជម្នះ ៤-០ ក្រៅ​ដី​ទល់​នឹង Fulham កាលពីថ្ងៃសៅរ៍ ដើម្បី​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​ជា​បណ្ដោះ​អាសន្ន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Pep Guardiola មានការប្រកួតមួយក្នុងដៃ ហើយអាចបំបែកបានពីរពិន្ទុពីគូប្រជែងដណ្តើមពានរបស់ពួកគេ ឆ្ពោះទៅកាន់ចុងសប្តាហ៍ចុងក្រោយ ប្រសិនបើពួកគេយកឈ្នះក្រុម Tottenham នៅថ្ងៃអង្គារ។

ប៉ុន្តែក្រុម​ការពារ​តំណែង​ជើងឯក​នឹង​ត្រូវ​ដោះស្រាយ​បញ្ហា​របួស​ទ្វេ​ដងនៅក្នុងក្រុម ដោយ Grealish និង Ake អាចនឹងត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​មុន​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍។

គួរជម្រាបថា កីឡាករ Jack Grealish បានខកខានការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយក្រុម Fulham ដោយសារជំងឺ ខណៈពេលដែល កីឡាករ Nathan Ake បានសម្រាកក្នុងតង់ទី 1 បន្ទាប់ពីរងរបួសជើង ប៉ុន្តែ Guardiola បានបញ្ជាក់ថាអ្នកទាំងពីរនឹងអាចត្រលប់មកជួយក្រុមវិញនៅថ្ងៃអង្គារនេះ។

លោក Pep បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់កាលពីថ្ងៃចន្ទ”Jack បានជាសះស្បើយពីជំងឺហើយ Nathan បានធូរស្រាលច្រើនកាលពីម្សិលមិញ”៕

Leave a Reply

Your email address will not be published. Required fields are marked *