ក្រុមមេឃខៀវ Manchester City សង្ឃឹមថានឹងស្វាគមន៍ វត្តមាន Jack Grealish និង Nathan Ake សម្រាប់ការប្រកួត Premier League ដ៏ធំរបស់ពួកគេជាមួយ Tottenham នៅថ្ងៃអង្គារនេះ។
Man City បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមកាំភ្លើងធំ Arsenal ជាមួយនឹងជ័យជម្នះ ៤-០ ក្រៅដីទល់នឹង Fulham កាលពីថ្ងៃសៅរ៍ ដើម្បីឡើងទៅឈរលើកំពូលតារាងជាបណ្ដោះអាសន្ន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Pep Guardiola មានការប្រកួតមួយក្នុងដៃ ហើយអាចបំបែកបានពីរពិន្ទុពីគូប្រជែងដណ្តើមពានរបស់ពួកគេ ឆ្ពោះទៅកាន់ចុងសប្តាហ៍ចុងក្រោយ ប្រសិនបើពួកគេយកឈ្នះក្រុម Tottenham នៅថ្ងៃអង្គារ។
ប៉ុន្តែក្រុមការពារតំណែងជើងឯកនឹងត្រូវដោះស្រាយបញ្ហារបួសទ្វេដងនៅក្នុងក្រុម ដោយ Grealish និង Ake អាចនឹងត្រឡប់ទៅហ្វឹកហាត់វិញមុនការធ្វើដំណើរទៅទីក្រុងឡុងដ៍។
គួរជម្រាបថា កីឡាករ Jack Grealish បានខកខានការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយក្រុម Fulham ដោយសារជំងឺ ខណៈពេលដែល កីឡាករ Nathan Ake បានសម្រាកក្នុងតង់ទី 1 បន្ទាប់ពីរងរបួសជើង ប៉ុន្តែ Guardiola បានបញ្ជាក់ថាអ្នកទាំងពីរនឹងអាចត្រលប់មកជួយក្រុមវិញនៅថ្ងៃអង្គារនេះ។
លោក Pep បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់កាលពីថ្ងៃចន្ទ”Jack បានជាសះស្បើយពីជំងឺហើយ Nathan បានធូរស្រាលច្រើនកាលពីម្សិលមិញ”៕