ខ្មាន់កាំភ្លើង រំដោះអ្នកទោសនៅបារាំង បាញ់សម្លាប់ឆ្មាំគុក២នាក់របួស៣នាក់!

ក្រុមមន្ត្រីបាននិយាយថា មន្ត្រីពន្ធនាគារ២នាក់ ត្រូវបានសម្លាប់ និង៣នាក់ទៀតរងរបួស។
នៅក្នុងការវាយប្រហារ ប្រដាប់អាវុធលើក្បួនរថយន្តដឹកនាក់ទោស ក្នុងទីក្រុង Normandy កាលពីថ្ងៃអង្គារលើផ្លូវលេខA154។

ការវាយប្រហារនេះ បានជំរុញឱ្យមានប្រតិបត្តិការអនុវត្តច្បាប់ដ៏យ៉ាងតឹងរឹងមួយនៅក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសបារាំង ។
ខណៈដែលអាជ្ញាធរ បានធ្វើការដើម្បីការពារតំបន់នោះ និងស្វែងរកចាប់ខ្លួនក្រុមអ្នកវាយប្រហារ។

គួរជម្រាបថា អ្នកទោសឈ្មោះ Mohamed Amra ត្រូវបានបញ្ជូនទៅកាន់គុក Evreux តាមរថយន្តដឹកអ្នកទោសបន្ទាប់ពីសវនាការនៅ Rouen នៅពេលដែលវាត្រូវបានវាយឆ្មក់រំដោះកាលពីថ្ងៃអង្គារ។

ទោះជាយ៉ាងណា នៅមិនទាន់មានព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងការវាយប្រហាររំដោះអ្នកទោសខាងលើនេះនៅឡើយទេ…៕

Leave a Reply

Your email address will not be published. Required fields are marked *