បាក់រលំភោជនីយដ្ឋាន នៅឆ្នេរ Mallorca ប្រទេសអេស្ប៉ាញ ស្លាប់៤នាក់និងរបួស១៦នាក់!

សេវា​សង្គ្រោះបន្ទាន់​ក្នុង​តំបន់ បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់មនុស្ស ៤នាក់​បានស្លាប់ និង១៦នាក់​ទៀតរងរបួស ។
បន្ទាប់ពី​អគារ​កម្ពស់២ជាន់ បាក់​ដួលរលំ​នៅលើ​កោះ Majorca ប្រទេស​អេ​ស្ប៉ា​ញ​។​

មនុស្ស​ជាច្រើន​នាក់ កំពុង​ជាប់ ក្រោម​អគារ Medusa Beach Club ជា​ភោជនីយដ្ឋាន​មាត់សមុទ្រ​នៅ​ផ្លូវ Cartago ក្នុង​រដ្ឋធានី Palma de Majorca ។​

ឧបទ្ទវ​ហេតុនេះ ត្រូវបាន​គេ​រាយការណ៍​ថា កើតឡើង​នៅ​ម៉ោង​ប្រហែល ២០ និង៣០នាទី​យប់ (​ម៉ោង​ក្នុងស្រុក​) កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ។​

សេវា​សង្គ្រោះបន្ទាន់ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ប្រតិបត្តិការ​ជួយសង្គ្រោះ​នឹងត្រូវ​បញ្ចប់ ខណ​ទីតាំង​កើតហេតុ អាច​គ្រប់គ្រង​ទាំងស្រុង​។​

គួរ​បញ្ជាក់ថា៖ អគារ បាន​ដួលរលំ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដែលមាន​ទាំង​អតិថិជន និង​បុគ្គលិក កំពុងស្ថិត​នៅក្នុង​នោះ​ផង៕

Leave a Reply

Your email address will not be published. Required fields are marked *