សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង១៦នាក់ទៀតរងរបួស ។
បន្ទាប់ពីអគារកម្ពស់២ជាន់ បាក់ដួលរលំនៅលើកោះ Majorca ប្រទេសអេស្ប៉ាញ។
មនុស្សជាច្រើននាក់ កំពុងជាប់ ក្រោមអគារ Medusa Beach Club ជាភោជនីយដ្ឋានមាត់សមុទ្រនៅផ្លូវ Cartago ក្នុងរដ្ឋធានី Palma de Majorca ។
ឧបទ្ទវហេតុនេះ ត្រូវបានគេរាយការណ៍ថា កើតឡើងនៅម៉ោងប្រហែល ២០ និង៣០នាទីយប់ (ម៉ោងក្នុងស្រុក) កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
សេវាសង្គ្រោះបន្ទាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រតិបត្តិការជួយសង្គ្រោះនឹងត្រូវបញ្ចប់ ខណទីតាំងកើតហេតុ អាចគ្រប់គ្រងទាំងស្រុង។
គួរបញ្ជាក់ថា៖ អគារ បានដួលរលំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលមានទាំងអតិថិជន និងបុគ្គលិក កំពុងស្ថិតនៅក្នុងនោះផង៕