កូរ៉េ​ខាង​ជើង ថាកូរ៉េ​ខាង​ត្បូង រំលោភចូលដែនសមុទ្ររបស់ខ្លួន និងគំរាមវាយប្រហារ!

ប្រទេសកូរ៉េ​ខាង​ជើង នៅថ្ងៃ​អាទិត្យ​នេះ បាន​ព្រមាន​ថា ខ្លួន​នឹង​ចាត់​វិធាន​ការ​លើ កូរ៉េ​ខាង​ត្បូង ដោយថា កូរ៉េ​ខាង​ត្បូង បានរំលោភ​ព្រំដែន​សមុទ្រ​ខាង​លិច។

ការព្រមានថ្មីនេះ បានធ្វើឡើងមួយថ្ងៃមុនពេលមេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុន គ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុងសេអ៊ូល សម្រាប់ការសន្ទនាត្រីភាគី នេះបើតាមសារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានរាយការណ៍។

ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំយោធាកំពូលរបស់ប្រទេសកូរ៉េខាងជើង ។
បានដឹកនាំកងទ័ពរបស់ខ្លួន កាលពីថ្ងៃសុក្រ ឱ្យចាត់វិធានការវាយលុកប្រឆាំងនឹងការរំលោភ លើអធិបតេយ្យភាពរបស់ខ្លួន ។
នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការពារជាតិ Kim Kang-il ។

លោក Kim ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានថា “យើងព្រមានជាផ្លូវការថា យើងមិនអាចទ្រាំទ្រនឹងការបន្តការរំលោភលើអធិបតេយ្យភាពដែនសមុទ្ររបស់យើងបានទេ ។
ហើយថាយើងអាចប្រើប្រាស់ថាមពលការពារខ្លួនរបស់យើងនៅលើ ឬនៅក្រោមទឹកនៅពេលណាមួយ” ។

ភាព​តានតឹង​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ខាងជើង​នៃ​សមុទ្រ​លឿង (NLL) ដែល​បម្រើ​ជា​ព្រំដែន​សមុទ្រ​ជាក់ស្តែង។
កូរ៉េ​ខាង​ជើង មិន​ដែល​ទទួល​ស្គាល់ NLL ហើយ​ទាមទារ​ឱ្យ​ត្រូវ​បាន​គូរ​ឡើង​វិញ​នៅ​ភាគ​ខាង​ត្បូង។

ទឹកនៅជិត NLL គឺជាចំណុចប្រទាក់ក្រឡាគ្នារវាងកូរ៉េទាំងពីរ ដោយមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមចំនួនបីបានកើតឡើងនៅក្នុងឆ្នាំ 1999, 2002 និង 2009 ។

គួររំលឹកថា នៅខែមីនា ឆ្នាំ2010 ទីក្រុងព្យុងយ៉ាង បានបំផ្ទុះនាវាចម្បាំងកូរ៉េខាងត្បូង នៅជិតព្រំដែនសមុទ្រ ដោយបានសម្លាប់នាវិកចំនួន 46 នាក់។
នៅក្នុងខែវិច្ឆិកាឆ្នាំនោះ កូរ៉េខាងជើងបានទម្លាក់គ្រាប់បែក លើកោះ Yeonpyeong ដែលជាកោះជាប់ព្រំដែនកូរ៉េខាងត្បូង ដោយបានសម្លាប់ជនស៊ីវិល២នាក់ និងទាហានម៉ារីន២នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *