Update៖ អនុ​អធិការបតី​អាល្លឺម៉ង់ និយាយថា អ៊ីស្រាអែល បានឆ្លងបន្ទាត់ក្រហម និងបំពាន​ច្បាប់​អន្តរជាតិ!

អនុអធិការបតីអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការការពារអាកាសធាតុ លោក Robert Habeck បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ អ៊ីស្រាអែល បានឆ្លងបន្ទាត់ក្រហម ដោយបំពានច្បាប់អន្តរជាតិ ជាមួយនឹងសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

លោក Habeck បានឆ្លើយតបទៅនឹងសំណួរ របស់ជនជាតិអាល្លឺម៉ង់នៅឯ “ពិធីបុណ្យប្រជាធិបតេយ្យ” នៅទីក្រុងប៊ែរឡាំងដែលរៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី 75 នៃរដ្ឋធម្មនុញ្ញអាល្លឺម៉ង់។

នៅពេលត្រូវបានសួរអំពីបន្ទាត់ក្រហមរបស់រដ្ឋាភិបាលទាក់ទងនឹងការគាំទ្រផ្នែកយោធារបស់ខ្លួនចំពោះអ៊ីស្រាអែល លោក Habeck បាននិយាយថា ប្រទេសអាល្លឺម៉ង់ បាននិយាយម្តងហើយម្តងទៀតថា ការវាយប្រហារលើ Rafah គឺខុស ហើយអ៊ីស្រាអែល មិនគួរធ្វើការវាយប្រហារនោះទេ។

ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែលត្រូវតែគោរពតាមច្បាប់អន្តរជាតិ លោក Habeck បាននិយាយថា “ការរងទុក្ខវេទនា របស់ប្រជាជនប៉ាឡេស្ទីន ការវាយប្រហារ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
គឺដូចដែលយើងកំពុងឃើញនៅក្នុងតុលាការ គឺមិនសមស្របនឹងច្បាប់អន្តរជាតិ”។

លោក Habeck ក៏​បាន​ប្រកែក​ថា សង្គ្រាម​អាច​នឹង​បញ្ចប់​ភ្លាមៗ ប្រសិន​បើ​ក្រុម​ហាម៉ាស ត្រូវ​បញ្ឈប់​អាវុធ​៕

Leave a Reply

Your email address will not be published. Required fields are marked *