Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៦.២៤២​នាក់ហើយ!

ក្រសួង​សុខាភិបាល នៅ​ក្នុង​តំបន់​ដែល​ឡោមព័ទ្ធ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារការវាយ​ប្រហារ របស់​អ៊ីស្រាអែល មកលើតំបន់​ហ្កាហ្សា​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំមុន បាន​កើន​ដល់ ៣៦.២៤២​នាក់ហើយ។

សេចក្តី​ថ្លែងការណ៍ របស់​ក្រសួង​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៨១.៧៧៧ នាក់​ក៏​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​នេះ​ដែរ។

កម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន53នាក់ និងរបួស 357 នាក់ទៀត ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។

ក្រសួងបានបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។

អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់។
បើទោះបីជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់នេះក៏ដោយ។

ជិតប្រាំបីខែ ក្នុងសង្រ្គាមអ៊ីស្រាអែល ទឹកដីហ្គាហ្សា ដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងខ្ទប់អាហារ ទឹកស្អាត និងថ្នាំពេទ្យ។

អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលនៅក្នុងសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅ Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីសង្រ្គាម មុនពេលវាត្រូវបានឈ្លានពានលើ  ថ្ងៃទី 6 ខែឧសភា៕

Leave a Reply

Your email address will not be published. Required fields are marked *