ក្រសួងសុខាភិបាល នៅក្នុងតំបន់ដែលឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្កាហ្សាចាប់តាំងពីខែតុលាឆ្នាំមុន បានកើនដល់ ៣៦.២៤២នាក់ហើយ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៨១.៧៧៧ នាក់ក៏បានរងរបួសក្នុងការវាយប្រហារនេះដែរ។
កម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន53នាក់ និងរបួស 357 នាក់ទៀត ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។
ក្រសួងបានបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ”។
អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់។
បើទោះបីជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់ នៅក្នុងតំបន់នេះក៏ដោយ។
ជិតប្រាំបីខែ ក្នុងសង្រ្គាមអ៊ីស្រាអែល ទឹកដីហ្គាហ្សា ដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងខ្ទប់អាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលត្រូវបានចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលនៅក្នុងសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅ Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីសង្រ្គាម មុនពេលវាត្រូវបានឈ្លានពានលើ ថ្ងៃទី 6 ខែឧសភា៕