Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥៣នាក់ទៀត!

ក្រសួង​សុខាភិបាល នៅ​ក្នុង​តំបន់​ឡោមព័ទ្ធ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ការវាយបករបស់
អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យស្លាប់៥៣នាក់ និងរបួស ៣៥៧នាក់ទៀត។

ធ្វើឱ្យចំនួន​អ្នក​ស្លាប់សរុប កើន​ដល់ ៣៦.២៤២​នាក់ និងរបួសចំនួន៨១.៧៧៧នាក់ ដោយជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។

ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ។
បន្ទាប់ពីការវាយប្រហារ របស់ក្រុមហាម៉ាស់ ឆ្លងចូលទឹកដីអ៊ីស្រាអែល៕

Leave a Reply

Your email address will not be published. Required fields are marked *