Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣៦.២៨៤​នាក់ហើយ!

ក្រសួង​សុខាភិបាល​ក្នុង​តំបន់​ឡោមព័ទ្ធ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា៖ ចំនួន​អ្នក​ស្លាប់​នៅ​ហ្គាហ្សា ដោយសារការ​វាយ​ប្រហារ របស់​អ៊ីស្រាអែល ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំមុន បាន​កើន​ដល់៣៦.២៨៤​នាក់។ 

ក្រសួង​បន្ថែម​ថា មនុស្ស​យ៉ាង​ហោច​ណាស់៨២.០៥៧នាក់​ទៀតបាន​រង​របួស​នៅក្នុង​ការ​វាយ​ប្រហារ​នេះ។

ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស60 នាក់ និងរបួស280នាក់ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ” ។

ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ។
បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បើទោះបីជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *