ក្រសួងសុខាភិបាលក្នុងតំបន់ឡោមព័ទ្ធ បាននិយាយនៅថ្ងៃសុក្រថា៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សា ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល ចាប់តាំងពីខែតុលាឆ្នាំមុន បានកើនដល់៣៦.២៨៤នាក់។
ក្រសួងបន្ថែមថា មនុស្សយ៉ាងហោចណាស់៨២.០៥៧នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។
ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស60 នាក់ និងរបួស280នាក់ក្នុងរយៈពេល 24ម៉ោងចុងក្រោយនេះ” ។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ។
បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ បើទោះបីជាមានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់នេះក៏ដោយ៕