ចាប់ខ្លួន​អតីតផ្កាយ៤ នៃ​កងទ័ពជើងទឹក​អាមេរិកម្នាក់ ករណីស៊ីសំណូក​ជាង៥០ម៉ឺន​ដុល្លារ​!

ឧ​ត្ត​មសេនីយ៍ កងទ័ពជើងទឹក​អាមេរិក ផ្កាយ​៤ ដែល​ចូលនិវត្តន៍ លោក Robert Burke ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធនិងផ្តល់​កិច្ចសន្យា​រដ្ឋាភិបាល ដល់​ក្រុមហ៊ុន​មួយ ជា​ថ្នូរ​នឹង​ប្រាក់ជាង៥០ម៉ឺនដុល្លារ។

ព្រះរាជអាជ្ញា បាន​និយាយថា លោក​ឧ​ត្ត​មនា​វី Robert Burke ដែល​បម្រើការ​ជា​អនុប្រធាន​ប្រតិបត្តិការ​កងទ័ពជើងទឹក រហូតដល់​ឆ្នាំ ២០២២ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ៣០ឆ្នាំ ប្រសិនបើ​រង​បទចោទប្រកាន់​ពីបទ​ស៊ីសំណូក​។​

បុរស​វ័យ៦២ ឆ្នាំ​រូបនេះ មិនបាន​ចូលខ្លួន​ក្នុងការ​ប្តឹងតវ៉ា​ជា​ផ្លូវការ​ទេ អំឡុងពេល​បង្ហាញខ្លួន នៅ​តុលាការ​ដំបូង​នៅ​ទីក្រុង Miami រដ្ឋ Florida កាលពី​ថ្ងៃ​សុក្រ​។​

ទន្ទឹម​នោះ នាយក​ប្រតិបត្តិ​អាជីវកម្ម ២ នាក់​របស់​ក្រុមហ៊ុន ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ដោយ​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ៣០ឆ្នាំ​។​

មេធាវី​អាមេរិក លោក Matthew M Graves បាន​និយាយ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​សុក្រ​ថា លោក​ឧ​ត្ត​មនា​វី​ឯក Burke ប្រើប្រាស់​ការិយាល័យ​សាធារណៈ និង​ឋានៈ​ផ្កាយ​បួន​របស់លោក សម្រាប់​ផលប្រយោជន៍​។​

លោក Graves បាន​បន្ថែមថា ច្បាប់​នឹងមិន​លើកលែង​ចំពោះ​អ្នក​ដែល​បង់ប្រាក់ និង​ទទួល​សំណូក នោះទេ។
វា​ជា​រឿង​ដ៏​ពិបាក​ខ្លាំង​បំផុត នៅពេលដែល​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ ត្រូវបាន​ចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។​

គួរ​បញ្ជាក់ថា លោក Burke ដែល​មើល​ការខុសត្រូវ​លើ​ប្រតិបត្តិការ​កងទ័ពជើងទឹក​នៅ​អឺរ៉ុប រុស្ស៊ី និង​អាហ្វ្រិក​ពី​ឆ្នាំ ២០២០-២២ ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់ និង​ការ​សមគំនិត ក្នុងការ​ប្រព្រឹត្ត​អំពើ​ស៊ីសំណូក​៕

Leave a Reply

Your email address will not be published. Required fields are marked *