លោក ម៉ាក្រុង ប្រកាសរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប! 

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យទី៩ ខែមិថុនា បានប្រកាសរំលាយសភា ។
ដោយស្នើឱ្យមានការរៀបចំការបោះឆ្នោតសភាបារាំងមុនអាណត្តិ ។
បន្ទាប់ពីលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន បង្ហាញថា គណបក្សរបស់លោក បានបរាជ័យធ្ងន់ធ្ងរ ។
ក្នុងការបោះឆ្នោតសភាអឺរ៉ុប ក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី Marine Le Pen។

នៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជាតិបារាំង លោក ម៉ាក្រុង បាននិយាយថាលទ្ធផលបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យ ។
បានបង្កការព្រួយបារម្ភយ៉ាងធំមួយ សម្រាប់រដ្ឋាភិបាលរបស់លោក ហើយលោកមិនអាច ឈរឱបដៃមើលដោយមិនរវល់នោះទេ..!។

លោកបន្ថែមទៀតថា ការបោះឆ្នោតសភាបារាំងជុំទី១ នឹងត្រូវរៀបចំនៅថ្ងៃទី៣០ ខែមិថុនា និងការបោះឆ្នោតជុំទី២ នៅថ្ងៃទី៧ ខែកក្កដា។

គួរបញ្ជាក់ថា៖ គណបក្ស National Rally របស់លោកស្រី ឡឺប៉ែន បានទទួលជ័យជម្នះ ប្រហែល ៣២ភាគរយនៃសន្លឹកសរុបក្នុងការបោះឆ្នោតសភាអឺរ៉ុប ។
ខណៈគណបក្ស Renew party របស់ លោក ម៉ាក្រុងទទួលបានសំឡេងគាំទ្រ ១៥ភាគរយ។

ដូចគ្នាទៅនឹងលោក ម៉ាក្រុងដែរ គណបក្ស Social Democrats របស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានរងបរាជ័យ ក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុល Alternative for Germany (AfD) ផងដែរ។

យ៉ាងណាក៏ដោយ លទ្ធផលបោះឆ្នោតបឋម បានបង្ហាញថាគណបក្សមាននិន្នាការស្ដាំនិយម កណ្ដាលនិយម ឆ្វេងនិយម និងសេរីនិយម នឹងនៅតែបន្តក្ដោបក្តាប់សំឡេង ភាគច្រើនក្នុង សភាអឺរ៉ុប ៤៦០អាសនៈ។

គ្រាន់តែសំឡេងគាំទ្រនេះមានការថយចុះបើធៀបទៅនឹងអាណត្តិមុនដែលគណបក្សទាំងនេះមានអាសនៈចំនួន ៤៨៨ ក្នុងចំណោមអាសនៈសភាអឺរ៉ុបសរុបចំនួន ៧០៥៕

Leave a Reply

Your email address will not be published. Required fields are marked *