Update៖ ទៅសួរនាំគេឈ្លោះគ្នា ស្រាប់តែជនរងគ្រោះជេរប្រមាថ ឧកញ៉ា ស្រី ស៊ីណា ទាញកាំភ្លើងបាញ់ស្លាប់២នាក់ និងរបួស២នាក់!

(ភ្នំពេញ)៖ ដោយសារចូលទៅសួរនាំគេឈ្លោះគ្នា ហើយជនរងគ្រោះ ជេរប្រមាថមកលើខ្លួន..!។
ឧកញ៉ា ស្រី ស៊ីណា ទប់ចិត្តមិនបានក៏ទាញកាំភ្លើងបាញ់ ជនរងគ្រោះចំនួន៤នាក់ ។
បណ្ដាលឱ្យស្លាប់ម្នាក់នៅកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ដោយ២នាក់ទៀតរងរបួស…!។
ស្របពេលដែល ខ្មាន់កាំភ្លើងឧកញ៉ា ស្រី ស៊ីណា រត់គេចខ្លួនបានប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន!។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងត្រង់ចំណុច បុរីប៉េង ហួត ផ្ទះលេខ២៦ ផ្លូវ P-10 F គម្រោង ០៧ម ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥: ៥០នាទីថ្ងៃទី១៧/ មិថុនា/២០២៤។

ជនរងគ្រោះចំនួន ០៤នាក់រួមមាន:
១/ឈ្មោះ ឡុង វិសុង ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ(ស្លាប់នៅកន្លែងកើតហេតុ)។

២/ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ(ស្លាប់នៅមន្ទីរពេទ្យ)។

៣/ ឈ្មោះ សុខុម ចរណៈ ភេទ ប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ:ចំណុចកើតហេតុខាងលើ(របួសស្រាល)។

៤/ឈ្មោះ ហុង រិទ្ធារក្ស័ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ(របួសស្រាល)។

ជនដៃដល់ឈ្មោះ ស្រី ស៊ីណា ភេទ ប្រុសអាយុ៥០ឆ្នាំ(មានគោរមងារឧកញ៉ា) ជនជាតិខ្មែរ ស្នាក់នៅ:ផ្ទះលេខ ៤៤ ផ្លូវ ៣៩០ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(ចាប់ខ្លួន)។

វត្ថុតាងចាប់យករួមមាន: ១/កាំភ្លើងខ្លីម៉ាក SIOEGER COUAR 8000 (វត្ថុតាងធ្វើសកម្មភាព)។
២/រថយន្តយន្តម៉ាក សាំយ៉ុង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923(មធ្យោបាយជិៈគេចខ្លួន)។

៣/ ម៉ូតូម៉ាក HONDA ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GX-9541។

៤/រថយន្តម៉ាក តូយូតា រៃ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BO-3654។

រឿងហេតុ: កាលពី០៣ថ្ងៃមុន ជនរងគ្រោះមានការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ផ្ទះលេខ២៤ ដែលនៅជាប់គ្នារឿង កាប់ដើមស្វាយនិងដាក់ស្នួលខោអាវ។

លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះនៅជ៉ំគ្នានៅក្នុងផ្ទះ ត្រង់ចំណុចកើតហេតុខាងលើ។

ពេលនោះស្រាប់តែលេចមុខជនសង្ស័យ មកសួរនាំរឿងឈ្លោះគ្នាជាមួយបងគេថ្ងៃមុន រួចក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ស្រោច ទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល។

ក្រោយបង្កហេតុជនសង្យ័យ បានរត់ឡើងជិៈម៉ូតូ ដែលបក្ខពួកខ្លួន កំពុងរង់ចាំបន្ទាប់ មកនាំគ្នាជិៈគេចខ្លួនបាត់តែម្តង។
-ក្រៅពីខ្មាន់កាំភ្លើង ដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួន មនុស្សចំនួន៣នាក់ផ្សេងទៀតផងដែរ ដែលសង្ស័យពាក់ព័ន្ធករណីខាងលើ។

បច្ចុប្បន្នៈ សមត្ថកិច្ចនគរបាល កំពុងសួរនាំជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *