រថយន្តព្រូស បេីករេចង្កូតបុកបង្គោលស្លាកសញ្ញា និងបង្គោលទង់ជាតិបាក់រងការខូចខាត!

(ភ្នំពេញ)៖ បុរសម្នាក់បានបេីករថយន្តព្រូសក្នុងល្បឿនលឿន រេចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងបង្គោលទង់ជាតិ បាក់រងការខូចខាត។

ហេតុការណ៍នេះ បានកេីតឡើងនៅវេលាម៉ោង៣ និង២៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចទល់មុខវត្តមហាមន្ត្រី ផ្លូវព្រះសីហនុ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 5880 តាមបណ្ដោយផ្លូវ ព្រះសីហនុ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ។

លុះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ ឡើងចិញ្ចើមផ្លូវហេីយរថយន្ដបន្តទៅបុកនិងបង្គោលស្លាកសញ្ញាចរាចរណ៍និងបង្គោលទង់ជាតិ នៅមុខរបងវត្ត។
បណ្ដាលឱ្យបាក់រលំរងការខូចខាតអស់ចំនួន២បង្គោល ព្រមទាំងធ្វើឱ្យរថយន្តរងការខូចខាតខ្ទេចផែ្នកខាងមុខចំហៀងខាងស្តាំ ទៅមុខលែងរួច ។

ប្រភពបន្តថា ក្នុងហេតុការណ៍នេះដែរមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែអ្នកបេីកបរសង្ស័យស្រវឹងតែប៉ុណ្ណោះ។
ក្រោយពេលកេីតហេតុ ដោយសារតែប៉ះពាល់សម្បត្តិសាធារណៈ រថយន្ដត្រូវសមត្ថកិច្ចជំនាញបានស្ទូចយកេថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយពេលក្រោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *