Türkiye បានយកឈ្នះ Georgia ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតបើកឆាកពូល F នៃ EURO 2024 កាលពីថ្ងៃអង្គារ។
ការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យរបស់កីឡាករ Mert Muldur បានបំបែកពងមាន់នៅនាទី 25 ដែលធ្វើឱ្យ Türkiye នាំមុខនៅកីឡដ្ឋាន BVB Stadion Dortmund។
កីឡករ Kenan Yildiz បិះនិងរកបានមួយគ្រាប់ទៀតនៅពីរនាទីក្រោយមក ក្នុងការនាំមុខ ប៉ុន្តែបាល់ស៊ុតមិនចូលទី។
ទោះជាយ៉ាងណា ហ្សកហ្ស៊ីបានតាមស្មើវិញបន្ទាប់ពីកីឡាករ Georges Mikautadze រកបានមួយគ្រាប់នៅនាទីទី 32។
កីឡាករវ័យក្មេងរបស់ក្លឹប Real Madrid កីឡាករ Arda Guler បានស៊ុតបាល់ពីចម្ងាយយ៉ាងប្រណិតដើម្បីបំបែកការប្រកួតម្តងទៀតនៅនាទីទី 65 ដែលត្រូវបានបញ្ជូនដោយ Kaan Ayhan ។
នាចុងម៉ោង កីឡាករ Kerem Akturkoglu ទើបនឹងផ្លាស់ចូលបានបន្ថែមមួយគ្រាប់ទៀតក្នុងម៉ោងបញ្ឈប់ ខណៈដែលការប្រកួតបានបញ្ចប់ដោយលទ្ធផល ៣-១៕