ទួរគីយកឈ្នះ ហ្សកហ្សុី 3-1 ក្នុងការប្រកួតបើកឆាកពូល F នៃ EURO 2024!

Türkiye បានយកឈ្នះ Georgia ក្នុងលទ្ធផល 3-1 ក្នុងការប្រកួតបើកឆាកពូល F នៃ EURO 2024 កាលពីថ្ងៃអង្គារ។

ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យរបស់កីឡាករ Mert Muldur បាន​បំបែក​ពងមាន់នៅ​នាទី 25 ដែល​ធ្វើ​ឱ្យ Türkiye នាំ​មុខ​នៅ​កីឡដ្ឋាន BVB Stadion Dortmund។

កីឡករ Kenan Yildiz បិះនិងរកបានមួយគ្រាប់ទៀតនៅពីរនាទីក្រោយមក ក្នុងការនាំមុខ ប៉ុន្តែបាល់ស៊ុតមិនចូលទី។

ទោះជាយ៉ាងណា ហ្សកហ្ស៊ី​បាន​តាម​ស្មើ​វិញបន្ទាប់​ពី​កីឡាករ Georges Mikautadze រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី 32។

កីឡាករវ័យក្មេងរបស់ក្លឹប Real Madrid កីឡាករ Arda Guler បានស៊ុតបាល់ពីចម្ងាយយ៉ាងប្រណិតដើម្បីបំបែកការប្រកួតម្តងទៀតនៅនាទីទី 65 ដែលត្រូវបានបញ្ជូនដោយ Kaan Ayhan ។

នាចុងម៉ោង កីឡាករ Kerem Akturkoglu ទើបនឹងផ្លាស់ចូលបានបន្ថែមមួយគ្រាប់ទៀតក្នុងម៉ោងបញ្ឈប់ ខណៈដែលការប្រកួតបានបញ្ចប់ដោយលទ្ធផល ៣-១៕

Leave a Reply

Your email address will not be published. Required fields are marked *