អេស្ប៉ាញ យកឈ្នះអ៊ីតាលី១ទល់និង០ ដោយបានស៊ុតបញ្ជូលទីខ្លួនឯង!

ការស៊ុតបញ្ចូលទីខ្លួនឯង ដោយខ្សែការពារអ៊ីតាលី Riccardo Calafiori បានជួយឱ្យអេស្ប៉ាញឈ្នះ 1-0 លើអ៊ីតាលីក្នុងការប្រកួត EURO 2024 ពូល B កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមទាំងពីរមិនអាចទម្លាយភាពជាប់គាំងក្នុងដំណាក់កាលដំបូងឡើយ ប៉ុន្តែ Calafiori រកបានមួយគ្រាប់ម្នាក់ឯងនៅនាទីទី55 នៅកីឡដ្ឋាន Arena Auf Schalke ។

ជាមួយនឹងលទ្ធផលនេះ អេស្បាញ បានក្លាយជាក្រុមទី២ បន្ទាប់ពីម្ចាស់ផ្ទះអាឡឺម៉ង់ ឆ្លងផុតវគ្គ១៦ក្រុម ក្នុងនាមជាក្រុមឈ្នះ។

ក្រុម​អេ​ស្ប៉ាញ កំពុង​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល B ដោយ​មាន​៦​ពិន្ទុ អ៊ីតាលី​ឈរ​លេខ​២​មាន​៣​ពិន្ទុ ហើយ​អាល់​បានី និង​ក្រូ​អាស៊ី​រកបាន​មួយ​ពិន្ទុ​ក្នុង​ថ្ងៃ​ប្រកួត​ទី​២៕

Leave a Reply

Your email address will not be published. Required fields are marked *