Update៖ រុស្ស៊ីកោះហៅឯកអគ្គរដ្ឋទូតអាមេរិក មកសួរនាំ ករណីអ៊ុយក្រែនបាញ់លអាមេរិក ចូលដីរុស្ស៊ី!

ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី លោកស្រី លីនី ត្រាស៊ី (Lynne Tracy) កាលពីថ្ងៃចន្ទ ដើម្បីតវ៉ាចំពោះអ្វីដែលខ្លួននិយាយថា ជាការប្រើប្រាស់មីស៊ីល កម្រិតខ្ពស់ផលិតដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហាររបស់អ៊ុយក្រែន លើឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ី និងបានសម្លាប់មនុស្ស១៩នាក់ និងរបួសជាង ១៥០។

ក្រសួងនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងវ៉ាស៊ីនតោន បានក្លាយទៅជាភាគីមួយយ៉ាងមានប្រសិទ្ធភាពចំពោះសង្រ្គាមនៅខាងអ៊ុយក្រែន ដោយបន្ថែមថា វិធានការសងសឹកនឹងត្រូវអនុវត្ត តែពុំបានបញ្ជាក់លម្អិតទេ។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីអាមេរិក ឬអ៊ុយក្រែនទេ។សារព័ត៌មាន AP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងរបស់រុស្ស៊ីអំពីមីស៊ីលដែលបានប្រើនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *