គណបក្សកាន់អំណាចរបស់ម៉ុងហ្គោលី ប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតសភា!

នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-Erdene បានប្រកាសអំពីជ័យជម្នះ កាលពីថ្ងៃសុក្រ ក្នុងការបោះឆ្នោតសភា។

លោក Oyun-Erdene បានប្រាប់អ្នកសារព័ត៌មានថា៖ គណបក្សប្រជាជនម៉ុងហ្គោលី (MPP) របស់គាត់ បានឈ្នះការបោះឆ្នោតសកល នេះបើយោងតាមលទ្ធផលដំបូង…!។

លោក Oyun-Erdene បាននិយាយថា MPP ទទួលបាន 70 អាសនៈក្នុងចំណោម 126 នៅក្នុងសភា។

ចំនួនអ្នកទៅបោះឆ្នោតមានប្រហែល 69.3% នៅពេលដែលការបោះឆ្នោតបានបញ្ចប់នៅម៉ោង10យប់។
ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសអាស៊ីកណ្តាល ដែលមានប្រជាជនជិត 3.4 លាននាក់។

តួលេខនោះត្រូវបានគេរំពឹងថានឹងឈានដល់ 70% នៅពេលដែលទិន្នន័យពីក្រៅប្រទេស និងតំបន់ជនបទត្រូវបានបន្ថែម។

លោកបានមានប្រសាសន៍ថា ថ្ងៃនេះជាការចាប់ផ្តើមនៃយុគសម័យ 30 ឆ្នាំថ្មីនៅក្នុងប្រវត្តិសាស្រ្តរបស់ម៉ុងហ្គោលី” ដោយអំពាវនាវឱ្យបើកទំព័រថ្មីមួយរវាងរដ្ឋាភិបាល និងប្រជាជន។

នៅឆ្នាំ 2024 បេក្ខជនចំនួន 1,336 នាក់ដែលតំណាងឱ្យគណបក្សនយោបាយចំនួន 21 និងគណបក្សចម្រុះបានប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន 126 នៅក្នុងសភា។

ប្រទេសម៉ុងហ្គោលី បានអនុម័តវិសោធនកម្មកាលពីឆ្នាំមុនចំពោះរដ្ឋធម្មនុញ្ញដែលបានបង្កើនចំនួនអាសនៈដល់ 126 ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងអំពីភាពចម្រុះផ្នែកនយោបាយរបស់ប្រទេស។

នៅឆ្នាំនេះ បេក្ខជនចំនួន 39% ជាស្ត្រី ដែលជាភាគរយខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ុងហ្គោលី។
កូតា 30% ត្រូវបានកំណត់សម្រាប់ស្ត្រី ហើយវាត្រូវបានគ្រោងនឹងកើនឡើងដល់ 40% នៅឆ្នាំ 2028។

ប្រជាជនម៉ុងហ្គោលី ដែលរស់នៅក្រៅប្រទេស ក៏អាចបោះឆ្នោតបានដែរ ដោយមានអ្នកចុះឈ្មោះជាង ១៣.០០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *