Breaking៖ អ៊ីស្រាអែល ត្រៀមខ្លួនក្នុងដំណាក់កាលដំបូង នៃផែនការសន្តិភាពរបស់លោកត្រាំ!

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងជំរុញការត្រៀមសម្រាប់ ដំណាក់កាលដំបូងនៃផែនការ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដាក់ចេញ ដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។

ប្រភពពីសារព័ត៌មានAP។

មន្ត្រីយោធាម្នាក់ បានប្រាប់ថា អ៊ីស្រាអែលកំពុងផ្លាស់ប្តូរទៅកាន់ ទីតាំងការពារ ក្នុងហ្គាហ្សា និងបញ្ឈប់ការវាយប្រហារយ៉ាងសកម្ម ប៉ុន្តែមិនទាន់ដកកងទ័ពចេញទេ។

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក Trump បានស្នើឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក នៅពេលដែលក្រុមហាម៉ាសបានបញ្ជាក់ថា ទទួលយកធាតុសំខាន់ៗមួយចំនួននៃផែនការ។
លោក Trump បានសរសើរថាត្រៀមខ្លួនសម្រាប់សន្តិភាព។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានស្ថិតនៅក្រោមសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ និងពីសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះដែលបានចាប់ផ្តើមតាំងពីក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី ៧ តុលា ២០២៣។

ការិយាល័យរបស់លោក Netanyahu បាននិយាយថា អ៊ីស្រាអែលប្តេជ្ញាចិត្តស្វែងរកការបញ្ចប់សង្គ្រាម ប៉ុន្តែមិនមានការប្តេជ្ញាចិត្តបញ្ចប់ជម្លោះជាមួយក្រុមហាម៉ាសឡើយ។ ទោះជាយ៉ាងណា មន្ត្រីជិតស្និទ្ធបានប្រាប់ថា អ៊ីស្រាអែលចាប់ផ្តើមរៀបចំសម្រាប់ការអនុវត្តផែនការរបស់ Trump ដោយសារសម្ពាធផ្ទាល់ពីរដ្ឋបាលវ៉ាស៊ីនតោន៕

Leave a Reply

Your email address will not be published. Required fields are marked *