ជិៈម៉ូតូដេញចោរ បែរជាដួលបោកក្បាលស្លាប់ ខណៈចោរបន្តទៅមុខនិងគេចខ្លួនដោយសុវត្ថិភាព!

(ភ្នំពេញ)៖ បុរសម្នាក់ឃើញចោរលួចម៉ូតូមិត្តភក្តិ ក៏ឡើងជិៈម៉ូតូបើកដេញតាមចោរ បែរជាដួលបោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង រីឯចោរជិៈម៉ូតូគេចខ្លួនទៅបាត់។
ហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវបេតុងអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោងជាង២ទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ តុញ ឆេង អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកចាក់សាំង ស្នាក់នៅផ្ទះជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាក្សីបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះនឹងមិត្តភក្តិ មានគ្នា៣នាក់ ទើបត្រឡប់មកពីហូបអាហាអីវិញហើយ ចូលដល់បន្ទប់ជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ។
ពេលនោះឃើញជនសង្ស័យ២នាក់ កាច់សោ.កម៉ូតូហុងដាឌ្រីម ស៊េរី២០១៥ មួយគ្រឿង របស់មិត្តភក្តិ ដែលចតទុកនៅមុខបន្ទប់ជួល ក៏ផ្អើលឆោឡោ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត ជិៈម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HU-0904 ឌុបគ្នាជិះដេញតាម បណ្តោយផ្លូវអង្គតាមិញ ពីត្បូងទៅជើង។
លុះដល់ចំណុចកើតហេតុ តាមទាន់ ម្នាក់ជិៈខាងក្រោយលោតចុះ ដេញវាយ ប្រតាយប្រតបគ្នាជាមួយជនសង្ស័យមួយប្រ៉ាវ។
ពេលជនសង្ស័យ បន្តជិះរត់គេច ជនរងគ្រោះជិះម៉ូតូស្កុបពីតែម្នាក់ឯង ដេញតាមស្រែកពីក្រោយ ស្រាប់តែដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង។
ចំណែកជនសង្ស័យជិៈម៉ូតូដែលលួចបានគេចទៅខ្លួនបាត់។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យ ស្រាវជ្រាវ ធ្វើកោសល្យវិច័យរួចប្រគល់សពជូនក្រុមគ្រួសារ ដឹកសពយកទៅធ្វើបុណ្យ។
រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវមុខសញ្ញា ដែលលួចម៉ូតូយកមកផ្តន្ទាទោសទៅតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *