ព័រទុយហ្គាល់ បានផ្តួលស្លូវេនី 3-0 តាមរយៈការស៊ុតបាល់ប៉េណាល់ទីកាលពីថ្ងៃចន្ទ ដើម្បីប្រកួតជាមួយបារាំងក្នុងការប្រកួត UEFA EURO 2024 វគ្គ 1/4 ផ្តាច់ព្រ័ត្រ។
ការសង្គ្រោះដ៏អស្ចារ្យ របស់អ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ Diogo Costa នៅ Frankfurt Arena កំឡុងពេលស៊ុតបាល់ប៉េណាល់ទីបានបញ្ជូន Selecao ទៅកាន់វគ្គ 8 ក្រុមចុងក្រោយក្នុងការប្រកួត។
អ្នកចាំទី Costa បានសង្គ្រោះបាល់ប៉េណាល់ទីទាំងបីក្នុងការស៊ុតបាល់បញ្ចូលទីដោយកីឡាករ Josip Ilicic របស់ស្លូវេនី, Jure Balkovec និង Benjamin Verbic ។
Costa ដែលជាអ្នកចាំទីរបស់ក្រុមឈ្នះ បានក្លាយជាអ្នកចាំទីដំបូងគេដែលអាចសង្គ្រោះបាល់ប៉េណាល់ទីបានបីដង អំឡុងពេលស៊ុតបាល់បញ្ចូលទី EURO។
ការប្រគួតរវាងព័រទុយហ្គាល់ទល់នឹងបារាំងនឹងធ្វើឡើង នៅថ្ងៃសុក្រនៅទីក្រុង Hamburg។
ដោយឡែក កាលពីព្រឹកថ្ងៃចន្ទ បារាំងបានយកឈ្នះបែលហ្ស៊ិក ១-០ ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងទីក្រុង Dusseldorf ខណៈ Jan Vertonghen រកបានគ្រាប់បាល់ចូលទីខ្លួនឯង។
ទាំងព័រទុយហ្គាល់ និងបារាំងសុទ្ធតែជាអតីតជើងឯក EURO។
ព័រទុយហ្គាល់ បានឈ្នះពាន EURO 2016 ក្រោយយកឈ្នះបារាំង 1-0។
ទន្ទឹមនឹងនេះដែរ ប្រទេសបារាំងកំពុងស្វែងរកការឈ្នះពានរង្វាន់ EURO ជាលើកទីបីរបស់ពួកគេ បន្ទាប់ពីបានឈ្នះវាក្នុងឆ្នាំ 1984 និង 2000៕