ក្រុមភេរវករ PKK/YPG ចាប់ពង្រត់សមាជិកក្រុមប្រឆាំងឃឺដជិត ២០នាក់នៅប្រទេសស៊ីរី! 

ប្រភពព័ត៌មាន ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា​សមាជិក ២០នាក់​នៃ​ក្រុមប្រឆាំង​របស់​ក្រុម​ប្រឹក្សាជាតិ​ឃឺ​ដ​ស៊ី​រី (ENKS) ។
ត្រូវបាន​ចាប់ពង្រត់ កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ស្រុក Qamishli នៃ​ខេត្ត Hasakah ក្នុងប្រទេស​ស៊ីរី ដែល​បច្ចុប្បន្ន គ្រប់គ្រង​ដោយ​អង្គការ​ភេរ​វករ PKK/YPG ។​

ប្រភព​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា សមាជិក ENKS ប្រហែល២០​នាក់ និង​អ្នកគាំទ្រ​ដែល​ចង់​តវ៉ា​ចំពោះ​ការរំលោភបំពាន​របស់​ភេរ​វករ PKK/YPG ត្រូវបាន​ចាប់ពង្រត់​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។​

ក្រុម​ភេរវ​ករ បាន​សម្រុកចូល​កន្លែង​តវ៉ា ហើយ​ក៏បាន​ចាប់ពង្រត់​លោក Suleyman Oso, Mohammed Ismail, Abdulsamed Birro, Faisal Yusuf, Nimet Davut, និង Taher Hassaf ក៏ដូចជា​សមាជិក និង​អ្នកគាំទ្រ ENKS ចំនួន​១៤ នាក់​ផ្សេងទៀត ហើយ​ថែមទាំង​វាយដំ​ពួកគេ មុនពេល​ពួកគេ​ត្រូវបាន​នាំយកទៅ​កន្លែង​ឆ្ងាយ​។

យ៉ាងណាក៏ដោយ​កន្លែង​លាក់ខ្លួន​របស់​សមាជិក ENKS ដែល​ត្រូវបាន​ចាប់ពង្រត់ នៅ​មិនទាន់​ដឹង​នៅឡើយ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមប្រឆាំង​ឃឺ​ដ ENKS បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការវាយប្រហារ​យ៉ាង​ព្រៃផ្សៃ​លើ​ហ្វូង​បាតុករ​ដែល​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី។
ក្រុម​នេះ​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ថ្កោលទោស​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង ENKS ដែល​កាន់កាប់​សាខាប្រទេស​ស៊ី​រី​របស់ PKK គឺ SDF និង PYD ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *