ប្រភពព័ត៌មាន ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថាសមាជិក ២០នាក់នៃក្រុមប្រឆាំងរបស់ក្រុមប្រឹក្សាជាតិឃឺដស៊ីរី (ENKS) ។
ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃអង្គារនៅក្នុងស្រុក Qamishli នៃខេត្ត Hasakah ក្នុងប្រទេសស៊ីរី ដែលបច្ចុប្បន្ន គ្រប់គ្រងដោយអង្គការភេរវករ PKK/YPG ។
ប្រភពក្នុងតំបន់បានឲ្យដឹងថា សមាជិក ENKS ប្រហែល២០នាក់ និងអ្នកគាំទ្រដែលចង់តវ៉ាចំពោះការរំលោភបំពានរបស់ភេរវករ PKK/YPG ត្រូវបានចាប់ពង្រត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ក្រុមភេរវករ បានសម្រុកចូលកន្លែងតវ៉ា ហើយក៏បានចាប់ពង្រត់លោក Suleyman Oso, Mohammed Ismail, Abdulsamed Birro, Faisal Yusuf, Nimet Davut, និង Taher Hassaf ក៏ដូចជាសមាជិក និងអ្នកគាំទ្រ ENKS ចំនួន១៤ នាក់ផ្សេងទៀត ហើយថែមទាំងវាយដំពួកគេ មុនពេលពួកគេត្រូវបាននាំយកទៅកន្លែងឆ្ងាយ។
យ៉ាងណាក៏ដោយកន្លែងលាក់ខ្លួនរបស់សមាជិក ENKS ដែលត្រូវបានចាប់ពង្រត់ នៅមិនទាន់ដឹងនៅឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឆាំងឃឺដ ENKS បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃលើហ្វូងបាតុករដែលធ្វើការតវ៉ាដោយសន្តិវិធី។
ក្រុមនេះបានជំរុញឱ្យសហរដ្ឋអាមេរិកថ្កោលទោសឧក្រិដ្ឋកម្មប្រឆាំងនឹង ENKS ដែលកាន់កាប់សាខាប្រទេសស៊ីរីរបស់ PKK គឺ SDF និង PYD ទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕